Klopp ប្រកាសថា កីឡាករ ២រូប នឹងដើរចេញពីក្លឹប Liverpool
- 2019-06-05 10:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ប្រកាសថា កីឡាករ ២រូប នឹងដើរចេញពីក្លឹប Liverpool
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp បានប្រកាសប្រាប់អ្នកសារព័ត៌មានថា ខ្សែប្រយុទ្ធអង់គ្លេស Daniel Sturridge និងខ្សែការពារស្លាបអេស្ប៉ាញ Alberto Moreno នឹងចែកផ្លូវគ្នាជាមួយ Liverpool ស្របពេលដែលកុងត្រារបស់ពួកគេផុតសុពលភាព។
លោក Klopp បាននិយាយថា៖ " ពាក្យដែលសំខាន់សម្រាប់និយាយទៅកាន់កីឡាករឆ្នើមទាំង ២ រូបនេះគឺ 'អរគុណ' '' ។
លោកបានលើកពីគុណសម្បត្តិរបស់កីឡាករទាំងពីររូបថា Moreno ជាមនុស្សបត់បែនតាមកាលៈទេសៈ និងលេងពោរពេញដោយឆន្ទៈ ចំណែកឯ Sturridge វិញ សក្ដិសមនឹងទទួលបានជាឈ្មោះថា កីឡាករអស្ចារ្យក្នុង Liverpool ដោយគេបានជួយក្លឹបក្នុងពេលដែលកំពុងកសាងកម្លាំង ហើយគ្រាប់បាល់ខ្លះ ពិតជាសំខាន់សម្រាប់ក្លឹប។
Klopp បានបន្តថា៖ " ពួកយើងនឹងនឹកពួកគេ ហើយពួកគេចាកចេញជា ជើងឯកទ្វីបអឺរ៉ុប " ។
Daniel Sturridge លេងបាន ១៦០ប្រកួត និងរកគ្រាប់បាល់បាន ៦៧គ្រាប់ គ្រប់កម្មវិធីរបស់ក្លឹប តាំងពីចូលរួមជាមួយ Liverpool នៅឆ្នាំ២០១៣ ចំណែក Alberto Moreno វិញ មកមួយឆ្នាំបន្ទាប់ និងលេងបាន ១៤១ប្រកួត គ្រប់កម្មវិធីរបស់ក្លឹប៕