នៅឧដុង្គ ជិតមានកីឡដ្ឋានស្តង់ដារតម្លៃ១០លានដុល្លារហើយ
- 2019-06-10 03:29:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅឧដុង្គ ជិតមានកីឡដ្ឋានស្តង់ដារតម្លៃ១០លានដុល្លារហើយ
ចន្លោះមិនឃើញ
កូរ៉េខាងត្បូង កំពុងពិចារណាលើការសហវិនិយោគបង្កើតកីឡដ្ឋានបាល់ទាត់ស្ដង់ដារអន្តរជាតិមួយនៅលើទឹកដីឧដុង្គ ទំហំ៣០ហិកតា ដែលចំណាយប្រាក់ប្រមាណ១០លានដុល្លារអាមេរិក។
បើតាមលោក ខូវ ឆាយ បានបញ្ជាក់ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងកាលពីម្សិលមិញនេះ។ អគ្គលេខាធិការក្រុមក្រសួងការពារជាតិខាងលើបានបញ្ជាក់ថាក្នុងដំណើរនេះ មានរយៈពេល៦ថ្ងៃ ហើយក្រុមរបស់លោកក៏បានប្រកួតមិត្តភាព៦ប្រកួតផងដែរ។ ក្នុងនោះ លោកបានទទួលបទពិសោធយ៉ាងច្រើន និងចងសម្ព័ន្ធភាពជាមួយអភិបាលក្រុងដល់ទៅ៣ឯណោះនៅកូរ៉េ។
អ្វីដែលកាន់តែពិសេសទៀតនោះ លោកបានបញ្ជាក់ថាសមិទ្ធផលធំមួយគឺខាងភាគីកូរ៉េពិចារណាលើការសហវិនិយោគបង្កើតកីឡដ្ឋានបាល់ទាត់ស្ដង់ដារអន្តរជាតិមួយហើយនៅទឹកដីឧដុង្គ លើផ្ទៃដី៣០ហិកតា ដោយគ្រោងចំណាយប្រាក់អស់១០លានដុល្លារ៕