ក្រសួង​ការបរទេសកម្ពុជា បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​គូរ Logo សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើកទី ១៣

  • 2019-07-02 08:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ស្ដីពី​ការ​ចូលរួម​ប្រកួតប្រជែង​និមិត្តសញ្ញា (Logo) សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើកទី ១៣ ឆ្នាំ​២០២០ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា។

សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី ០១ កក្កដា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ជាតិ​រៀប​ចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី១៣ នឹង​រៀប​ចំ​ប្រកួត​ប្រជែង​គូរ​និមិត្ត​សញ្ញា (Logo) សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​លើក​ទី ១៣ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឆ្នាំ ២០២០​ខាងមុខ។

ការ​គូរ Logo នេះ​ ផ្អែក​​លើ​ឯកសារ​ទស្សន​ទាន​នៃ​កិច្ចប្រជុំ​កំពូល​នេះ ដូច​មាន​គោរព​ជូន​ភ្ជាប់។ ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មការ​ជាតិ​រៀប​ចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើកទី១៣ សូម​ផ្ដល់​ជូន​នូវ​គំរូ​ Logo ខ្លះៗ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​មុនៗ (ដូច​មាន​ជូនភ្ជាប់) សម្រាប់​ជា​មូល​ដ្ឋាន​ក្នុង​ការ​គូរ។

ជ័យ​លាភី​នឹង​ទទួល​បាន​ថវិកា​លើក​ទឹក​ចិត្ត​ចំនួន ៤លានរៀល។

បេក្ខជន​ ដែល​ចូលរួម​ប្រកួត​ប្រជែង​ត្រូវ​បញ្ជូន​ Logo ដោយ​ពន្យល់​ពី​អត្ថន័យ​នៃ​ Logo មក​អ៉ីម៉េល​--asem.cambodia@gmail.com ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា ដល់​ថ្ងៃ​ទី ៣១ ខែ​សីហា ឆ្នាំ ២០១៩ ដើម្បី​គណៈកម្មការ​ជាតិ​រៀប​ចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ លើកទី១៣ ធ្វើការ​វាយ​តម្លៃ៕

សូមអាន​សេចក្ដីជូនដំណឹងទាំងស្រុង ខាងក្រោម​នេះ៖

អត្ថបទថ្មី