ចំណេញ​ហើយ!​ សណ្ឋាគារ​នេះ​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់តែបងប្អូនខ្មែរប៉ុណ្ណោះ

  • 2019-07-15 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយចំនួន​​ នៅពេល​ទៅ​លេង​ខេត្ត​សៀមរាប​ តែង​តែ​បារម្ភ​រឿង​កន្លែង​ស្នាក់​នៅ មិន​ដឹង​ថា​ទៅ​គេង​នៅ​ឯណា​ល្អ​ ខ្លាច​ឆ្ងាយ​ហើយ​ តម្លៃ​ក៏​ថ្លៃ​តែ​សេវាកម្ម​មិន​សូវ​ល្អ​ជា​ដើម។ ឈប់​ឈឺ​ក្បាល​រឿង​ពិបាក​រើស​សណ្ឋាគារ​ទៀត​ទៅ ឥលូវ​​មក​ស្គាល់​សណ្ឋាគារ​ល្អ​​នៅ​សៀមរាប ដែល​នៅ​ជិត​កន្លែង​ដើរ​លេង​សំខាន់ៗ ហើយ​ទាំង​ស្អាត ទាំង​សេវា​កម្ម​ល្អ​ គឺ eOcambo Resort and Spa

សណ្ឋាគារ​មួយ​នេះ ​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​សៀមរាប​ ដោយ​ធ្វើ​ដំណើរ​​តែ​ ៥នាទីប៉ុណ្ណោះ ​ទៅ​ដល់​ផាប​ស្ត្រីត ហើយ​មាន​អាង​ទឹក​ដ៏​ស្រស់​ស្អាត អម​ដោយ​សួន​បៃតង ដែល​ផ្តល់​នូវ​អារម្មណ៍​ស្រស់ស្រាយ​ជា​ប្រចាំ ។

ឯ​បន្ទប់គេង​វិញ ​មាន​ច្រើន​ជម្រើស ​ស្អាត​ៗមាន​ផាសុកភាព បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ WiFi​ ល្បឿន​លឿន​ (150mb)​ អាហារ​ពេល​ព្រឹក​ជា​លក្ខណៈ​បូហ្វេ (Buffet)​ ចំណត​រថយន្ត​ធំ​ទូលាយ​សន្តិសុខ​យាម ២៤​ម៉ោង​ និង​មាន​សេវាកម្ម​ទៅ​ទទួល​ដល់​ព្រលាន​យន្ត​ហោះ ឬ​នៅ​តាម​ស្ថានីយ​រថយន្ត​ក្រុង​នា​នា​ទៀត​ផង។

ពិសេស!​ នៅ​រដូវ​កាល​បៃតង​នេះ eOcambo Resort & Spa មាន​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ដូចជា៖

  • ២០% លើ​បន្ទប់​ទាំងអស់​ចំពោះ​ភ្ញៀវ​ដែល​កក់​តាម​បណ្ដាញ​សង្គម​ឬ​គេហទំព័រ​របស់​សណ្ឋាគារ។

  • ១៥% លើ​ការ​ទទួល​ទាន​អាហារ និង​ភេសជ្ជៈ។

  • និង​ ៣០% លើ​សេវាកម្ម​ម៉ាស្សា​ទៀត​ផង។

ការ​បញ្ចុះ​តម្លៃ​ពិសេស​ទាំង​អស់​នេះ​ផ្ដល់​ជូន​សម្រាប់​តែ​ជន​ជាតិ​ខ្មែរ​ប៉ុណ្ណោះ។

eOcambo ក៏​មាន​គម្រោង​បេសកកម្ម​ ១០០១​យប់ ​សម្រាប់​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​តាម​ជន​បទ​ដាច់​ស្រយាល​ ដែល​ខ្វះ​ខាត​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​រៀន។​ រាល់​ការ​ចូលរួម​បរិច្ចាគ​ជា​សាច់​ប្រាក់​ ៥០ដុល្លារ ​ឬ​កង់​មួយ​គ្រឿង​ដែល​មាន​តម្លៃ​ស្មើ​ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ២០%​ លើ​ថ្លៃ​បន្ទប់​ និង​៣០%​ លើ​អាហារ​ និង​ភេសជ្ជៈ​ចាប់​​ពី​ថ្ងៃទី១​ មិថុនា​ ២០១៩​ ដល់​ថ្ងៃ​ទី៣១​ តុលា​ ២០១៩៕

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង៖

  • ០៧០ ៣៧ ៩៩ ០៥
  • ០១០ ៣៦ ៩៨ ៩៨
  • ០៦៩ ៤១០ ២៤៣
  • ០៩៦ ៧០ ២៩ ៥២២
  • ០៧៨ ៩៤១ ៦៤១
  • ០៧៨ ៣៩ ៩៩ ០៥

អត្ថបទ៖ Sokchea Heng

អត្ថបទថ្មី