រថយន្តប្រណិតម៉ាក Porsche ពណ៌លឿងដ៏ស្រស់ស្អាតមួយគ្រឿង បង្ហាញជូនដោយតារាស្រីល្បី និងស្រស់ស្អាត
- សៅរ៍, 20 កក្កដា 2019 09:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តប្រណិតម៉ាក Porsche ពណ៌លឿងដ៏ស្រស់ស្អាតមួយគ្រឿង បង្ហាញជូនដោយតារាស្រីល្បី និងស្រស់ស្អាត
ចន្លោះមិនឃើញ
រថយន្តប្រណិតម៉ាក Porsche មានពណ៌ដ៏ស្រស់ឆើត និងកម្រមួយគ្រឿង ត្រូវបានប្រទះឃើញ និងបង្ហាញជូនដោយស្រីស្រស់តារាចម្រៀងរបស់ហង្សមាស ពេជ្រ សូលីកា ។
រូបភាពប៉ុន្មានសន្លឹករបស់តារាស្រីជាមួយរថយន្តប្រណិត ត្រូវបានលេចឡើងនៅ IG របស់ សូលីកា ធ្វើឲ្យមានការចាប់អារម្មណ៍។ ប្រិយមិត្តនាងជាច្រើនបានចូលមកសរសេរសារលើកសរសើរស្រីស្រស់រូបនេះថា ពិតជាសាកសមគ្នាណាស់ រវាងមនុស្ស ជាមួយរថយន្តដ៏ស្រស់ឆើតនេះ។ យ៉ាងណា គេមិនទាន់ដឹងនៅឡើយថា រថយន្តប្រណិតខាងលើជាកម្មសិទ្ធិរបស់តារាស្រី ឬយ៉ាងណា ខណៈសាមីខ្លួនមិនទាន់អាចសុំការបញ្ជាក់បាន។
តែចំណុចគួរចាប់អារម្មណ៍ ដែលថា រថយន្តនោះអាចមិនមែនជារបស់នាងទេ ដោយសំអាងលើសារខ្លីរបស់នាងភ្ជាប់មកជាមួយរូបភាពនាង និងរថយន្តប្រណិត។ សូលីកា សរសេរជាភាសាអង់គ្លេសថា "I'm not ready yet ignore my background” មានន័យជាខេមរៈភាសាថា "ខ្ញុំមិនទាន់ត្រៀមរួចរាល់នៅឡើយទេ សូមរំលងអ្វីដែលនៅពីក្រោយខ្ញុំ!”។
យ៉ាងណាក៏ដោយ កន្លងមកគេធ្លាប់ឃើញនាង មានប្រើរថយន្តស៊េរីដូចគ្នានេះមួយគ្រឿង ប៉ុន្តែជាពណ៌ខ្មៅ។តោះ...ទស្សនាស្ទីលផ្ទាល់ខ្លួនរបស់ សូលីកា ជាមួយអាក្ដាមពណ៌លឿងស្រស់នេះទាំងអស់គ្នា៖