ចេញ​ហើយ​បញ្ជី​គ្រូ​បង្វឹក​ប្រចាំ​ឆ្នាំ​របស់ FIFA ដោយ​មាន​គ្រូ PL ៣​រូប

  • 2019-07-31 13:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ​ដែរ FIFA បាន​ចេញ​បញ្ជី​ឈ្មោះ​គ្រូ​បង្វឹក​ល្អ​ជាង​គេ​ ១០​នាក់​ចុង​ក្រោយ ដោយ​រាប់​ពី​ស្នាដៃ​កំឡុង​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០១៨ រហូត​ដល់ ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៩។ គ្រូ​បង្វឹក​ទាំង​ ១០​នោះ​មាន​ដូច​ជា៖

Deschamps ឈ្នះ​ពាន​នេះ​កាល​ពី​ឆ្នាំ​២០១៨

- ****Djamel Belmadi**** គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ អាល់ហ្សេរី ដែល​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ពាន​ទ្វីប​អាហ្វ្រិក CAF។

  • Didier Deschamps គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ បារាំង ដែល​បាន​ដឹកនាំ​ក្រុម​ស្ថិត​នៅ​កំពូល​តារាង​នៃ​ពូល H នៃ​វគ្គ​ជម្រុះ UEFA Euro 2020។

  • Marcelo Gallardo គ្រូ​បង្វឹក​ក្លឹប River Plate ដែល​បាន​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពាន​ Copa Libertadores នៅ​ឆ្នាំ​២០១៨។

  • Ricardo Gareca គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ ប៉េរូ ដែល​បាន​ដឹកនាំ​ក្រុម​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ Copa America ឆ្នាំ​២០១៩។

  • Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City ដែល​បាន​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពាន Premier League, FA Cup និង​ League Cup។

  • Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool ដែល​បាន​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពាន UEFA Champions League ឆ្នាំ​២០១៩។

  • Mauricio Pochettino អ្នក​ចាត់ការ​ក្លឹប Tottenham Hotpsur ដែល​បាន​ដឹកនាំ​ក្រុម​ឲ្យ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champions League។

  • Fernando Santos គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ ព័រទុយហ្គាល់ ដែល​បាន​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពាន UEFA Nations League។

  • Erik Ten Hag គ្រូ​បង្វឹក​ក្លឹប Ajax ដែល​បាន​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពាន​លីគ​កំពូល​ហុល្លង់ និង​ពាន​ក្នុង​ស្រុក​។

  • Tite គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​បាន​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពាន Copa America ឆ្នាំ​២០១៩។

លទ្ធផល​នៃ​ពាន​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩​ ខាង​មុខ​នេះ៕

ប្រភព៖ FIFA   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី