Neymar អត់​បាន​លុយ​ bonus ព្រោះ​អត់​ជាប់​ឈ្មោះ​​កីឡាករ​ល្អ​បំផុត​ទាំង​១០​របស់ FIFA

  • 2019-08-03 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ខកខាន​មិន​បាន​ទទួល​ប្រាក់​បន្ថែម​លើក​ទឹកចិត្ត ២,៧ លាន​ផោន (៣,៣ លាន​ដុល្លារ) បន្ទាប់​ពី​មិន​​ជាប់​ឈ្មោះ​​កីឡាករ​ល្អ​បំផុត​ទាំង​១០​របស់ FIFA។

កីឡាករ​វ័យ​២៧​ឆ្នាំ​ ​បាន​ចូលរួម​ជាមួយ PSG កាល​ពី២​ឆ្នាំ​មុន ដែល​បច្ចុប្បន្ន​ទទួល​បាន​ប្រាក់​ចំណូល ៦៦៦,០០០ ដុល្លារ​ក្នុង​១​អាទិត្យ។

ខ្សែប្រយុទ្ធ Harry Kane របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​បាន​ជាប់​ក្នុង​បញ្ជី​សម្រាប់​ពានរង្វាន់​កីឡាករ​ល្អ​បំផុត រួម​នឹង Mohamed Salah, Sadio Mane និង Virgil van Dijk របស់ Liverpool ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដែរ។

កីឡាករ​ចំណូល​ថ្មី​របស់​បាសេឡូណា Frenkie de Jong និង អតីត​មិត្ត​រួម​ក្រុម​​ហូឡង់ Matthijs de Ligt ក៏​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ល្អ​បំផុត​ទាំង​១០​របស់ FIFA ជាមួយ Eden Hazard

អ្វី​ដែល​​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ Cristiano Ronaldo, Lionel Messi និង មិត្ត​រួម​ក្រុម Neymar គឺ Kylian Mbappe សុទ្ធ​សឹង​តែ​មិន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ឡើយ៕

អាន៖ Messi ក្លាយ​ទៅ​ជា​ម្ចាស់​ស្បែកជើង​មាស​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​៦

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី