ខែភ្លៀង ត្រៀមឱ្យហើយ! ពេល​បើកម៉ូតូ​កាត់ទឹក ស្រាប់តែរលត់ម៉ាស៊ីន គឺត្រូវធ្វើតាមវិធីទាំងនេះ បើមិនចង់ឱ្យខូចធ្ងន់លើសដើម

  • 2024-05-15 06:45:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលដល់រដូវភ្លៀងធ្លាក់ គឺចៀសមិនផុតពីមានការធ្លាក់ភ្លៀងខ្លាំងម្តងៗ ដែលបណ្តាល​ឱ្យ​ទឹកជន់លិចផ្លូវជាមិនខាន។ សម្រាប​អ្នកបើកម៉ូតូ ពេល​មានទឹក​ជន់លិច​ផ្លូវ​បែបនេះ គឺមិនអាចមើល​ស្រាល​ស្ថានភាព​ហើយ​បើកបរទាំងប្រថុយនោះទេ គឺគួរអនុវត្ត​តាមវិធីខាងក្រោមនេះ ដើម្បីបញ្ចៀស​ការខូចម៉ូតូធ្ងន់ធ្ងរ។

បើកបរយឺតៗ

ប្រសិនបើ​អ្នកសម្រេច​ចិត្តថា បើកលើផ្លូវលិចទឹកនោះហើយ គឺ​អ្នកត្រូវព្យាយាមរកផ្លូវទួលដែលខ្ពស់ជាងគេ ពោលគឺ​អាចបើកចំកណ្តាល​ទ្រូងផ្លូវតែម្តង ដោយបើកយឺតៗ។

ពេលរលត់ម៉ាស៊ីន

ពេល​បើកលើផ្លូវលិចទឹក ហើយស្រាប់​តែទឹក​លិចចូល​ដល់ម៉ាស៊ីនម៉ូតូទៀតនោះ វា​នឹងអាច​ធ្វើឱ្យរលត់តែម្តង។ ដូច្នេះបើ​វារលត់ម៉ាស៊ីនទៅហើយ ដាច់ខាតមិនត្រូវបញ្ឆេះ​វិញភ្លាមៗ​ឡើយ បើមិន​ដូច្នោះទេ នឹងបង្កការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់គ្រឿងបង្គំក្នុងម៉ាស៊ីនជាមិនខាន។

ព្យាយាម​បណ្តើរម៉ូតូស្វែងរកទីទួលសមរម្យមួយ និង​កន្លែង​ជួសជុល

បន្ទាប់ពី​រលត់ម៉ាស៊ីនហើយ អ្នកត្រូវចុះបណ្តើរម៉ូតូស្វែងរកទីទួលណាមួយដែលមិនលិចទឹក ដើម្បីឈប់​នៅមួយកន្លែងសិន។ ក្នុងករណីនេះ អ្នក​ត្រូវបន្តស្វែងរកកន្លែងជួសជុលម៉ូតូដែលនៅក្បែរបំផុត។ តែបើរកមិនបានទេ ក៏ត្រូវស្វែងរកជំនួយតាមមធ្យោបាយផ្សេងៗហើយ ព្រោះយ៉ាងណាក្តី មិនអាច​បញ្ឆេះម៉ូតូឡើយ ដោយសារតែទឹកបានចូលលាយប្រេងម៉ាស៊ីនបាត់​ទៅហើយ។

ក្រៅពីប្រេងម៉ាស៊ីន ក៏ត្រូវប្រាកដពីផ្នែកផ្សេងៗរបស់ម៉ូតូដែរ

ប្រសិនបើអ្នកអាចរកបាន​កន្លែងជួសជុល ឬបង្ហូរ និង​ប្តូរប្រេងម៉ាស៊ីនបានហើយ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ​ពោលគឺត្រូវ​ឆែក​មើល​ចំណុចផ្សេងៗទៀតដែរ ដូចជា សំបុកអ៊ែរ ប៊ូស្ស៊ី ខ្សែភ្លើង ព្រោះថាបើវានៅសើមទឹក គឺវាអាចឆ្លងប្រព័ន្ធភ្លើងបាន ព្រមទាំង​ហ្វ្រាំងផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម