គោលបំណងធំ កីឡដ្ឋានគីរីដងរែក ដែលចំណាយកន្លះលានដុល្លារ សាងសង់ឡើង
- 2019-08-05 04:15:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គោលបំណងធំ កីឡដ្ឋានគីរីដងរែក ដែលចំណាយកន្លះលានដុល្លារ សាងសង់ឡើង
ចន្លោះមិនឃើញ
កីឡដ្ឋានគីរីដងរែកនៅខេត្តស្វាយរៀង ជិតសាងសង់រួចរាល់១០០%ហើយ ដែលជាទីលានមួយមានភាពស្តង់ដារខ្លាំងមួយកម្ពុជា។
លោក លី សេងហួរ នាយកផ្នែកប្រតិបត្តិការរបស់កីឡដ្ឋានគីរីដងរែកបានបញ្ជាក់ថាដំបូងឡើយលោកបានសាងសង់ទីលាននេះឡើងដើម្បីលេងធម្មតា ប៉ុន្តែបន្ដបន្ទាប់មកក៏គិតថាបើជ្រុលធ្វើហើយ មិចមិនធ្វើឱ្យល្អតែម្ដង ដើម្បីបានជួលខ្លះ។ ដូច្នេះក៏បន្ដធ្វើជាបន្ដបន្ទាប់រហូតដល់កីឡដ្ឋានធំតែម្ដង។ លោក សេងហួរ បានបង្ហើបទៀតថាកីឡដ្ឋាននេះសាងសង់ឡើង អស់ប្រាក់ប្រមាណជាកន្លះលានដុល្លារមួយចប់តែម្ដង។
សម្រាប់សំនួរថាចង់លេងលីគឬអត់? លោក ហួរ បានបញ្ជាក់ទៀតថាក្រុមរបស់លោកមិនទាន់មានបំណងចង់លេងលីគទេ ដោយចង់អភិវឌ្ឍថ្នាលយុវជនសិនហើយអាចលេងពានសម្ដេច។ ប្រសិនបើមានអ្នកជួយជ្រោមជ្រែងគ្រប់គ្រាន់ ទើបលោកអាចចូលលេងលីគបាន។ កីឡដ្ឋានមួយនេះផ្ទុកមនុស្សបានពី៥ទៅ៦ពាន់នាក់ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២០ខាងមុខ៕