ការព្យាករណ៍៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍អាចកើនដល់ ៣២០០ នាក់ បើគ្មានវិធានការទប់ស្កាត់

  • 2019-08-07 07:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជានឹងអាចសម្រេចគោលដៅបន្ទាបចំនួនអ្នកស្លាប់ ៥០% របស់ខ្លួន ដូចការព្យាករណ៍ ប្រសិនបើអាចកាត់បន្ថយអត្រាអ្នកស្លាប់ឲ្យនៅត្រឹម ១៦០០ នាក់ ក្នុងឆ្នាំ ២០២០ តែបើធ្វើមិនបាន នោះ ចំនួនអ្នកស្លាប់នឹងកើនឡើងដល់ ៣២០០ នាក់។ នេះបើតាមការឲ្យដឹងពី លោក គីម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី។

ថ្លែងក្នុង “សន្និសីទសារព័ត៌មាន ស្តីពីការប្រារព្ធសន្និសីទប្រចាំឆ្នាំលើកទី ២ ស្តីពីសុវត្តិភាពចរចរណ៍ផ្លូវគោកនៅកម្ពុជា” កាលពីថ្ងៃម្សិល ដែលមានការចូលរួមពីលោក ជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឧត្តមសនីយ៍ទោ ហេង ចាន់ធារី ព្រមជាមួយម្ចាស់ឧបត្ថម្ភកម្មវិធីជាច្រើនផ្សេងទៀតនោះ លោកបានបញ្ជាក់ទៀតថា៖ «ចំនួនអ្នកស្លាប់នៅក្នុងកម្ពុជាដោយសារគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើតឡើងនៅក្នុងពិធីបុណ្យទានផ្សេងៗ»។

ទាក់ទិនដំណោះស្រាយចំពោះការធ្វើដំណើរនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់នាពេលឆាប់ៗ លោក ឧត្តមសនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានមានប្រសាសន៍ថា៖ «យើងត្រៀមកសាងផែនការ បង្កើតការល្បាតតាមផ្លូវជាតិរយៈពេល ៣ ថ្ងៃ នៅតាមផ្លូវជាតិលេខ ៤ និងលេខ ៥ ចំពោះការប្រើប្រាស់ល្បឿន ដើម្បីធានាសុវត្តិភាពរបស់ប្រជាពលរដ្ឋ។»

ឧត្តមសនីយ៍ទោ ហេង ចាន់ធារី

ក្នុងនោះ លោក ជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ពីមូលហេតុក្នុងការផ្តួចផ្តើមឲ្យមានសន្និសីទប្រចាំឆ្នាំនេះថា៖«ដោយសារតែបងប្អូនខ្មែរយើងមិនសូវមានគំនិតផុសផុលចំពោះ ការការពារអាយុជីវិត ហើយម្នាក់ៗបែរជាស្តាយនៅពេលបងប្អូនស្លាប់ ហេតុដូច្នេះហើយទើបយើងធ្វើកម្មវិធីនេះឡើង។»

លោក ជំទាវ មឹន មាណវី

គួរបញ្ជាក់ផងដែរថា សន្និសីទប្រចាំឆ្នាំលើកទី២នេះ នឹងប្រារព្ធធ្វើនៅថ្ងៃ ទី ៤ និងទី ៥ កញ្ញា ២០១៩ខាងមុខ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹងជញ្ចូន និងជាអគ្គលេខាធិការដ្ឋាន គ.ស.ច.គ និង ភាគីពាក់ពន្ធទាំងអស់ រួមមានទាំងវិស័យសាធារណៈ និងវិស័យ ។

សន្និសីទមួយនេះ នឹងមានការធ្វើបទបង្ហាញអំពីប្រធានបទតូចៗ ជាច្រើន ទាក់ទងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើងនៅក្នុងប្រទេសកម្ពុជា ព្រមជាមួយនឹងកិច្ចពិភាក្សាស្វែងដំណោះស្រាយផ្សេងៗជូនប្រជាពលរដ្ឋផងដែរ។

ជាក់ស្ដែង Manulife Cambodia ដែលតែងគាំទ្រលើការការពារសុវត្តិភាពចរាចរណ៍ផ្លូវគោក និងអ្នកឧបត្ថម្ភធំក្នុងសន្និសីទខាងលើបានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើការឧបត្ថម្ភលើកម្មវិធីនេះ ២ ឆ្នាំជាប់គ្នាមកហើយ។ លើសពីនោះ នៅចុងឆ្នាំនេះក្រុមហ៊ុននឹងទៅចែកមួកសុវត្តិភាពជាង ១០០០ មួក នៅសាលាបឯមសិក្សាមួយ នៅខេត្តបាត់ដំបង៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

អត្ថបទថ្មី