Messi ជប៉ុន Kubo អាចទៅលេងនៅ Valladolid ក្នុងលក្ខខណ្ឌខ្ចីជើង
- 2019-08-08 07:30:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ជប៉ុន Kubo អាចទៅលេងនៅ Valladolid ក្នុងលក្ខខណ្ឌខ្ចីជើង
ចន្លោះមិនឃើញ
Takefusa Kubo កីឡាករវ័យក្មេងរបស់ Real Madrid ដែលមានរហស្សនាមថា Messi ជប៉ុន អាចទៅលេងនៅ Real Valladolid សម្រាប់រដូវកាល ២០១៩/២០ ក្នុងលក្ខខណ្ឌខ្ចីជើង។
កីឡាករយុវជនវ័យ១៨ឆ្នាំបានបង្ហាញសមត្ថភាពយ៉ាងគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួត Pre-season ជាមួយ Real Madrid ប៉ុន្តែមិនទាន់មានឱកាសប្រជែងតំណែងក្នុងក្រុមលោក Zinedine Zidane បាននៅឡើយដោយសារវ័យនៅក្មេង និងស្ទើរបទពិសោធន៍។
Kubo បច្ចុប្បន្នកំពុងលេងនៅក្រុមឈុតទីពីរគឺ Real Madrid Castilla ក្រោមការគ្រប់គ្រងរបស់ Raul ជាវីរបុរស Real ផ្ទាល់។ ឆ្លៀតឱកាសនេះ Valladolid ដែលមាន Ronaldo Nazario ជាម្ចាស់ក្លឹបបានដាក់សំណើខ្ចីជើងខ្សែបម្រើសញ្ជាតិជប៉ុន ហើយ Real ក៏មិនបដិសេធអ្វីដែរ។
Ronaldo Nazario ឬ Ronaldo ប្រេស៊ីល ជាអតីតខ្សែប្រយុទ្ធរបស់ Real Madrid ដូច្នេះទំនាក់ទំនងល្អរបស់គេជាមួយក្លឹបចាស់គឺជាកូនសោដ៏សំខាន់ដើម្បីយក Kubo ទៅកាន់ Valladolid៕