អបអរក្រុម U18 ​កម្ពុជា ​ទទួល​បាន​រាប់​ពាន់​ដុល្លារ​ពី​សម្ដេច ​ចំពោះ​ការ​ឈ្នះ ថៃ ​និង​វៀតណាម​

  • 2019-08-17 02:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថវិកា​ចំនួន​ ៣១,០០០ ​ដុល្លារ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេច​តេជោ ​ហ៊ុន សែន​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​កីឡាករ​បាល់ទាត់​អាយុ​ក្រោម​ ១៨​ឆ្នាំ។

នៅបញ្ជាការដ្ឋាន ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ យប់​ថ្ងៃ​សុក្រ​ ទី​១៦ ​ខែ​សីហា ​ឆ្នាំ​២០១៩ ​លោក នាយ​ឧត្តម​សេនីយ៍​ សៅ សុខា ​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ​បាន​អញ្ជើញ​សំណេះ​សំណាល​ ជាមួយ​ក្រុម​កីឡាករ​បាល់ទាត់​អាយុ​ក្រោម ​១៨​ឆ្នាំ ​ដែល​ទើប​នឹង​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​ ក្នុង​ឱកាស​សំណេះសំ​ណាល​នោះផ​ងដែរ​ លោក​នាយឧត្តមសេនីយ៍​ ក៏បា​នប្រគ​ល់​ថវិកាដែ​ល​ជាអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ដល់​កីឡាករ និង​ក្រុម​ការងារសរុបចំនួន​ ៣១នាក់ក្នុងម្នាក់ៗទទួលបានចំនួន ១,០០០ដុល្លារ​ សរុបចំនួន​ ៣១,០០០ ដុល្លារ ។

រំលឹក​ថា​ក្រុម U18 ​កម្ពុជា​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ពាន AFF U18 ​ដោយ​អាច​យក​ឈ្នះ​ក្រុម​ថៃ និង​វៀតណាម​បាន បើ​ទោះ​ជា​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ក៏​ដោយ៕

ប្រភព៖ GRK News

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម