គ្រូ​U18 ​វៀតណាម​ថា​ លោក​គ្មានអ្វី​ដោះសារ​ចំពោះ​ការចាញ់​កម្ពុជា​ទេ និង​ចុះចេញ​ពី​តំណែង

  • 2019-08-17 03:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្គោលក្រុម U18 វៀតណាម លោក Hoang Anh Tuan បានលាលែង​ចេញពីតំណែងនេះ បន្ទាប់ពីចាញ់ U18កម្ពុជា ជាពិសេស​គឺធ្លាក់ចេញ​ពីពានរង្វាន់ AFF U18 Championship 2019 ដែលវៀតណាម​ធ្វើ​ជាម្ចាស់ផ្ទះ។

រូបថត៖ វិបសាយ zing.vn

លោក​បាន​និយាយក្រោយ​ការប្រកួត U18 វៀតណាម-កម្ពុជា ថា លោក​មិនអាចបង្កើតពាក្យដោះសារណាមួយ​ចំពោះការបរាជ័យនេះឡើយ។ «**យើងបាន​ចាញ់ ហើយធ្លាក់។ កីឡាករ​របស់​ខ្ញុំ មិនមានភាព​តានតឹង​ក្នុងការប្រកួតនេះទេ ប៉ុន្តពួកគេ​ស្រេកឃ្លានរកគ្រាប់បាល់ ហើយ​វាបាន​បង្ក​ឱ្យមានបញ្ហាជាច្រើន។ ខ្ញុំអាចទទួលខុសត្រូវចំពោះការចាញ់នេះ**»។

សូម​រំលឹក​ថា កាលពី​ថ្ងៃសុក្រកន្លងទៅ U18 វៀតណាម បាន​ប្រកួតចាញ់ U18 កម្ពុជា ក្នុងលទ្ធផល ១-២ នៅជើងចុងក្រោយ នៃ​វគ្គចែកពូលB ដែល​ធ្វើឱ្យក្រុមម្ចាស់ផ្ទះនេះ បាត់បង់ឱកាស​ឡើង​ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណាត់ថ្នាក់ក្នុងពូលនេះរួមមាន៖ អូស្ត្រាលី លេខ១ មាន១២ពិន្ទុ, ម៉ាឡេស៊ី លេខ២ មាន​៩ពិន្ទុ, វៀតណាម លេខ៣ មាន ៧ពិន្ទុ, កម្ពុជា លេខ៤ មាន៦ពិន្ទុ, ថៃលេខ៥ មាន៥ពិន្ទុ និង​សិង្ហបុរី បាតតារាង មាន៤ពិន្ទុ៕

រូបថត៖ សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា

ប្រភព៖ Vietnam News   ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទពេញនិយម