Sturridege ខ្ចាត់ខ្ចាយទៅលេងដល់ក្លឹបទួរគី ធ្លាក់ប្រាក់អាទិត្យយ៉ាងគំហុកមិននឹកស្មានដល់
- 2019-08-22 02:29:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sturridege ខ្ចាត់ខ្ចាយទៅលេងដល់ក្លឹបទួរគី ធ្លាក់ប្រាក់អាទិត្យយ៉ាងគំហុកមិននឹកស្មានដល់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Daniel Sturridege បានចុះកុងត្រាទៅលេងនៅក្លឹបលីគកំពូលរបស់ទួរគី Trabzonspor បន្ទាប់ពី អស់កុងត្រាជាមួយ Liverpool។
អតីតខ្សែប្រយុទ្ធរបស់អង់គ្លេសវ័យ២៩ឆ្នាំ ចុះកិច្ចសន្យាទទួលបានថ្លៃនឿយហត់ត្រឹមតែ ២៧ ០០០ផោនប៉ុណ្ណោះក្នុងមួយសប្ដាហ៍ បន្ទាប់ពីកាត់ពន្ធរួច និងយល់ព្រមទទួលលុយ១,៨លានផោនចំពោះតម្លៃចុះកុងត្រា។ ចំនួននេះបើប្រៀបធៀបថ្លៃនឿយហត់ក្នុងមួយសប្ដាហ៍របស់ Sturridege នៅ Liveroool គឺខុសជិត១សែនផោនឯណោះ។
Sturridege បានសម្រេចចុះកុងត្រារយៈពេល៣ឆ្នាំជាមួយ Trabzonspor។ នេះបើតាមក្លឹបប្រកាសលើ Twitter កាលពីម្សិលមិញ។ ទៅដល់ក្លឹបថ្មី Sturridege នឹងបានលេងជាមួយមិត្តរួមក្រុមចាស់នៅ Chelsea គឺ John Obi Mikel ដែលទើបចុះកុងត្រាកាលពីដើមរដូវក្ដៅនេះ៕