Isco ក្លាយ​ជា​កីឡាករ Real ចុង​ក្រោយ​ដែល​រង​របួស​ក្នុង​រដូវ​កាល​ ២០១៩/២០

  • 2019-08-28 11:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ថា ខ្សែ​បម្រើ​របស់​ខ្លួន​កីឡាករ Isco បាន​ក្លាយ​ជា​កីឡាករ​ចុង​ក្រោយ​ដែល​រងរបួសនៅ​រដូវ​កាល​នេះ។

កីឡាករ​រូប​នេះ​បាន​រង​​របួស​សាច់ដុំ​សរសៃពួរ ដែល​ធ្វើ​ឲ្យ​គេ​ដូរ​ចេញ​នៅ​នាទី​ទី ៦៨ កាល​ពី​ប្រកួត​ប៉ះ​នឹង Real Valladolid កាល​ពី​ថ្ងៃ​សៅរ៍។

ខាង​ក្លឹប​មិន​បាន​ផ្ដល់​នូវ​រយៈពេល​ជាក់លាក់​នៃ​របួស​នេះ​ទេ ប៉ុន្តែ​ខាង​សារព័ត៌មាន​ធំ​ៗ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា Isco អាច​របួស​រយៈពេល ៤ សប្ដាហ៍ ហើយ​អាច​នឹង​ខកខាន​ជួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។

Isco បាន​​ក្លាយ​ជា​កីឡាករ​ទី ១០ របស់ Real Madrid ដែល​រង​របួស​ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល