ថ្ងៃ​ដោះដូរ​ចុងក្រោយ​ Chelsea បញ្ចេញ​បាន​​ Bakayoko ម្នាក់​ទៀត​

  • 2019-09-01 06:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Tiemoue Bakayoko បាន​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ចាស់​ Monaco ក្នុង​កុងត្រា​ខ្ចី​ជើង​មួយ​រដូវ​កាល​ពេញ​ ជាមួយ​នឹង​ជម្រើស​ទិញ​ផ្ដាច់​ពី Chelsea។​

កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ ក្នុង​តម្លៃ​៤០​លាន​ផោន​ កាល​ពី​ឆ្នាំ​២០១៧​ ដោយ​ផ្ទេរ​ពី​ Monaco នេះ​តែ​ម្ដង​ប៉ុន្តែ​ទម្រង់​លេង​មិន​ស៊ី​ចង្វាក់​នៅ Chelsea បាន​ធ្វើ​ឲ្យ​ Bakayoko វិល​ទៅ​ទ្រនំ​ចាស់​របស់​ខ្លួន​វិញ។​

ឆ្នាំ​ដំបូង​នៅ​ Chelsea ខ្សែ​បម្រើ​ដែល​កើត​នៅ​ទីក្រុង​ប៉ារីស​​លេង​បាន​៤៣​ប្រកួត​ រួច​ក៏​ផ្ទេរ​ទៅ AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ឆ្នាំ​ទៅ។​ Bakayoko បាន​ចុះ​ហត្ថលេខា​៥​ឆ្នាំ​ជាមួយ​ក្លឹប​រហស្សនាម​ថា​តោ​ខៀវ​ ដូច្នេះ​មក​ទល់​នឹង​ពេល​នេះ​កិច្ច​សន្យា​របស់​គេ​នៅ​សល់​មិន​ដល់​៣​ឆ្នាំ​ទៀត​ទេ៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ