ផ្ទះហិង្សាប្រកួតម៉ាឡេប៉ះឥណ្ឌូ ដល់ថ្នាក់កីឡាករជិះរថពាសដែកដើម្បីសុវត្ថិភាព
- 2019-09-06 03:02:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទះហិង្សាប្រកួតម៉ាឡេប៉ះឥណ្ឌូ ដល់ថ្នាក់កីឡាករជិះរថពាសដែកដើម្បីសុវត្ថិភាព
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បានប្រកួតយកឈ្នះឥណ្ឌូណេស៊ី ៣-២ ក្នុងការប្រកួតជម្រុះ World Cup កាលពីយប់មិញនៅទីក្រុងហ្សាការតា។
យ៉ាងណាអំឡុងការប្រកួតនោះមានការផ្ទះហិង្សាដាក់គ្នារវាងអ្នកគាំទ្រប្រទេសក្បែរខាងទាំងពីរ មានទាំងការវាយតប់ និងគប់ដុំថ្មដាក់គ្នា។ ការប៉ះទង្គិចឈានដល់ការបង្ក្រាបពីកងកម្លាំងសន្តិសុខ រហូតមានការយករថពាសដែកដឹកកីឡាករម៉ាឡេស៊ីព្រោះបារម្ភពីសុវត្ថិភាព។
នេះមិនមែនជារឿងថ្មីទេសម្រាប់ប្រទេសទាំងពីរជាក់ស្ដែង ប្រកួតមុនៗឲ្យតែប៉ះគ្នា អ្នកគាំទ្រក្រុមទាំងសងខាងតែងបង្កហិង្សាជារឿយៗ ធ្វើឲ្យមានរបួសស្នាម ឬខូចខាតកីឡដ្ឋាន និងទីសាធារណៈជាដើម៕