ជនលួចលុយ២០ម៉ឺនដុល្លារ រហស្សនាមឧក្រិដ្ឋជនស្អាតបំផុតនៅចិន សន្យាកែខ្លួនពេលចេញពីគុក

  • 2019-09-09 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧក្រិដ្ឋជន​ស្រី​ចិន​វ័យ​ ១៩​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​ខ្លួន​ពិត​ជា​ស្ដាយ​ក្រោយ​ខ្លាំង​ណាស់​ក្រោយ​កំហុស​ទាំង​ឡាយ ហើយ​បាន​សន្យា​ថា​នឹង​រក​ផ្លូវ​ថ្មី​ដើម្បី​ជួយ​សម្រួល​អម្រែក​ម្ដាយ​ខ្លួន​ក្រោយ​ចេញ​ពីគុក។

នារី​ឈ្មោះ Qingchen Jingjing បាន​ល្បី​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម​ក្រោយ​ពេល​ត្រូវ​គេ​បង្ហោះ​រូប​តាម​រក​ជន​សង្ស័យ​លួច​លុយ​នៅ​ក្នុង​ក្លឹប​រាត្រី​នៅ​ទីក្រុង Mian Yang ខេត្ត Sichuan ប្រទេស​ចិន។ នៅ​លើ​បណ្ដាញ​សង្គម Jingjing ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ជា​ឧក្រិដ្ឋជន​ដែល​មាន​សម្រស់​ស្អាត​បំផុត​នៅ​ប្រទេស​ចិន។ ក្រោយរយៈ​ពេល​១២​ថ្ងៃ ​នារី​វ័យ​១៩​ឆ្នាំ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន ព្រម​ទាំង​ជន​សង្ស័យ​៣​នាក់​ទៀត។ តាម​នោះ​ដែរ ស្រី​ស្អាត​រូប​នេះ បាន​ចូល​ជា​បក្សពួក​លួច​នេះ​តាម​រយៈ​សង្សារ​របស់​ខ្លួន បន្ទាប់​មក​ក៏​ក្លាយ​ជា​អ្នក​ជំនាញ​លួច​តែ​ម្ដង។ ដោយ​ចំនួន​ទឹក​ប្រាក់​សុទ្ធ​របស់​ក្រុម​នេះ​បាន​កើន​ឡើង​ដល់​ជាង​២០​ម៉ឺន​ដុល្លារ ដោយ​ដើរ​លួច​នៅ​គ្រប់​ក្លឹប​ក្នុង​ខេត្ត Sichuan។

មក​ដល់​ដើម​ខែ​កញ្ញា​នេះ Jingjing បាន​ចូល​រួម​ក្នុង​ការ​កាត់​ក្ដី​នៃ​ទោស​របស់​ខ្លួន ដោយ​ត្រូវ​ជាប់​គុក​១៤​ខែ។ នារី​កើត​ឆ្នាំ២០០០ បាន​បង្ហាញ​ពី​ភាព​សោកស្ដាយ​យ៉ាង​ខ្លាំង​ពី​ទង្វើ​របស់​ខ្លួន ហើយ​សន្យា​ថា​ខ្លួន​នឹង​រក​វិធី​ថ្មី​ដើម្បី​ជួយ​ចិញ្ចឹម​ម្ដាយ​ ក្រោយ​ពេល​ខ្លួន​ចេញ​ពី​គុក​វិញ៕

​ចុចអាន៖ ​​ បង្ហាញ​មុខ​ពេល​តែ​មួយ ចៀវៃ​ត្រូវ​គេ​ថា​ស្លៀក​ពាក់​មិនឡូយដូច Yang Mi និង Angelababy ដាច់

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel