ហេតុ​អ្វី​យើង​ត្រូវ​រក្សា​ព្រៃ​កោង​កាង ផ្កា​ថ្ម និង​ស្មៅ​សមុទ្រ?

  • 2019-09-17 02:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រៃ​កោង​កាង ផ្កាថ្ម និង​ស្មៅ​សមុទ្រ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សាតុល្យភាព​ប្រព័ន្ធ​អេ​កូ​ឡូ​ស៊ី​តំបន់​ឆ្នេរ​​​នៅ​កម្ពុជា​ឲ្យ​មាន​ស្ថេរ​ភាព។ ជាង​នេះ​ទៅទៀត វា​ឃ្លាំង​ស្រូប​យក​ឧស្ម័នកាបូនិច និង​ស្រូប​យក​ជាតិ​ពុល​ផ្សេងៗ​ពី​ក្នុង​បរិយាកាស ដោយ​បម្លែង​មក​វិញ​ជា​រោង​ច​ក្រ​ផលិត​ឧស្ម័ន​អុក​ស៊ី​សែន​ស​ម្រាប់ដកដង្ហើម​ភាវៈ​រស់​ទាំង​អស់​។

ព្រៃ​កោង​កាង​ក៏​ជួយ​ទប់​ស្កាត់​ការ​ច្រោះ​ដី កាត់​បន្ថយ​ការ​កើន​ឡើង​កម្ដៅ​ផែនដី ទប់​ខ្យល់ ទប់ទឹក ជា​ជម្រក​សត្វពង និង​ជា​កន្លែង​ផ្ត​ល់​ការងារ​យ៉ាង​មាន​ស​ក្ដានុ​ពល​ដល់​ប្រជាជន​ក៏​ជា​ប្រជា​ស​ហ​គ​មន៏​នៅ​តំបន់​នោះ​ផ្ទាល់​តែ​ម្ដង។

ដោយ​សារ​ព្រៃ​កោង​កាង​ជា​អាយុ​ជីវិត​ នៃ​ធនធាន​ជល​ផល វា​ជា​ប្រភព​ផលិត​ចំណី​អាហារ​ឲ្យ​ជីវៈ​ចម្រុះ​ក្នុង​ទឹក​ តូ​យ៉ាង​ពេល​ស្លឹក​កោងកាង​ ដែល​រលួយ​ជ្រុះ​ទៅ​ក្នុង​ទឹក វា​ក៏​បង្កើត​បាន​ស្លែ និង​ចំណី​ជា​ច្រើន​ប្រភេទ​ទៀត​រាប់​លាន​មុខ សម្រាប់​ផ្គត់​ផ្គង់​ជា​អាហារ​ដល់​កូន​បង្គា កូន​ត្រី កូន​ក្តា​ម និង​សត្វ​សមុទ្រ​ផ្សេងៗ​ទៀត។

លោក ស សូ​រិ​ន​ នាយ​ខណ្ឌរដ្ឋបាល​ជល​ផល​ខេត្ត​កំពត បាន​លើក​ឡើង​ក្នុង​ពិធី​បើក​យុទ្ធនា​ការ ១សែនកោងកាងថា «បើ​យើង​មាន​ព្រៃ​កោង​កាង យើង​ក៏​មាន​មុខ​របរ ធ្វើឲ្យ​ស​ហ​គ​ន៍​​មាន​ប្រាក់​ចំណូល​ ព្រោះ​យើង​អាច​ដក​ហូ​ត​យក​ផល​ពី​ធន​ធាន​ទាំងនេះ​បាន​យ៉ាង​​ច្រើន ដោយ​ការ​កែ​ច្នៃ​វា​ទៅ​ជា​តំបន់​អេ​កូ​ទេស​ចរ​ណ៍​ធម្មជាតិ​ដែល​ជា​សម្រស់​បៃតង​នៃ​ឆ្នេរ​ប្រទេស​កម្ពុជា»។

លោក ស សូរិន​ នាយ​ខណ្ឌរដ្ឋបាល​ជល​ផល​ខេត្ត​កំពត

សព្វថ្ងៃ​ ព្រៃ​កោង​កាង​បាន​ផ្ដល់​ផល​នូវ​ធន​ធាន​នេសាទ​ ដែល​កំពុង​ចិញ្ចឹម​ប្រជា​នេ​សា​ទ​ចំនួន ៣ ៥០០​គ្រួ​សារ​នៅ​ខេត្ត​កំពត ដោយ​ទទួល​បាន​ប្រាក់​​ចំណូល​យ៉ាង​ហោច​ណាស់ ៥០ ០០០រៀល ទៅ ៧០ ០០០០រៀល ក្នុងមួយថ្ងៃ។

អ្នកស្រី ហ៊ុន បូរ​មី នាយិកា​ប្រចាំ​ប្រទេស​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា

ក្នុង ១ឆ្នាំ ដើមកោង​កាង​អាច​ផ្ដល់​ចំណូល​ដល់​ប្រជា​នេសាទ​ទូទាំង​ខេត្ត​កំពត ចន្លោះ​ពី ១៦លានដុល្លា ទៅ ២២០លានដុល្លាអាមេរិក។ បើ​តាម​ការ​បក​ស្រាយ​របស់ អ្នកស្រី ហ៊ុន បូរ​មី នាយិកា​ប្រចាំ​ប្រទេស​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា។​

ការ​បាត់​បង់​នូវ​ធន​ធាន​ទាំង​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជម្រក​សត្វ បាត់​បង់​អាហារ​សម្រាប់​ចិញ្ចឹម​សត្វ បាត់បង់​រនាំង​ការពារ​ការ​ហូរ​ច្រោះ​ដី​ឬ​ខ្យល់​ព្យុះ ជា​ហេតុ​ធ្វើ​ឲ្យ​ទិ​ន្ន​ផល​នេសាទ រុក្ខ​ជាតិ​សមុទ្រ​ថយ​ចុះ​ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខ​មាល​របស់​មនុស្ស​។ ចំ​ណែក​ឯ ជីវភាព​របស់​ប្រជា​នេសាទ​ទាំង​មូល នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ ប្រសិន​បើ​ធន​ធាន​ព្រៃ​កោង​កាង ស្មៅ​សមុទ្រ ត្រូវ​បាន​បំផ្លាញ។​

យុទ្ធនាការ ១សែនកោងកាង គឺ​ជា​យុទ្ធ​នា​ការ​ចូល​រួម​គាំ​ទ្រ​ការ​បណ្ដុះបណ្ដាល​និង​ដាំ​កូន​កោង​កាង​ចំនួន ១សែនដើមតាមដែនសហគមន៍នេសាទចំនួន ៨ ក្នុង​នោះ​មាន​ អង្គ​ការ​សាមគ្គី សហគមន៍​ត្រពាំង​សង្កែ សហគមន៍​កំពង់​សាមគ្គី សហគមន៍​ត្រពាំង​រ​ពៅ សហគមន៍​ព្រែក​ត្នោត សហគមន៍​កែប​ថ្មី សហគមន៍​ទទឹង​ថ្ងៃ សហគមន៍​លក និង​សហគមន៍​កោះ​គ្រឹ​ស្នា​​នៅ​ខេត្ត​កំពត​ដែល​ចាប់​ផ្ដើម​ដាំ​ពី​ខែ​កញ្ញា​ ឆ្នាំ២០១៧ ដល់ ខែ​ឧសភា ឆ្នាំ២០២០។

សា​ធារ​ណ​ជន​អាច​ចូល​រួម​វិភាគ​មួយ​ដើម ឬ​ច្រើន​ដើម (កូន​កោង​កាង ​១ដើម តម្លៃ ៤ ០០០​រៀល​) ដោយ​បង់​តាម​រយៈ​វិធី​ដូច​ខាង​ក្រោម៖

ធនាគារ​អេ​ប៊ី​អេៈ​( ABA BANK)

ឈ្មោះ​គណ​នេ​យ្យ:ActionAidInternational Cambodia
លេខ​គណនេយ្យ: 001017317

វីង( ​WING)

ឈ្មោះ​គណនេយ្យ: ActionAid International Cambodia
លេខ​គណនេយ្យ: 03092855

ធ​នា​គារ​អេស៊ី​លីដា (ACLEDA BANK)

ឈ្មោះ​គណ​នេយ្យ: ActionAid International Cambodia

លេខ​គណនេយ្យ: 00012046942616

ឬមក​បង់​ផ្ទាល់​នៅ​កា​រិយា​ល័យ​អង្គ​ការ​អាក់​សិន​អេត​នៅ​ភ្នំពេញ ឬ​ការិ​យា​ល័យ​អង្គការ CWDCC និង​អង្គការ​សាមគ្គី នៅ​ខេត្ត​កំពត។

ចុចអានបន្ត៖មកមើល ៨សន្លឹករំជួលចិត្តបំផុត ពីសត្វស្វាកំពុងជិតផុតពូជ រងគ្រោះដោយសារភ្លើងឆេះព្រៃ  

អត្ថបទ៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម