បុរសម្នាក់កុហកថាខ្លួនឯងបានស្លាប់ហើយ ព្រោះប្រពន្ធឧស្សាហ៍ទូរសព្ទទារលុយពេក
- 2020-01-23 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់កុហកថាខ្លួនឯងបានស្លាប់ហើយ ព្រោះប្រពន្ធឧស្សាហ៍ទូរសព្ទទារលុយពេក
ចន្លោះមិនឃើញ
ខណៈមនុស្សជាច្រើនភ័យខ្លាចនឹងការស្លាប់ ហើយមិនហ៊ាននិយាយពីវា ព្រោះខ្លាចស៊យនោះ សម្រាប់បុរសម្នាក់បានប្រាប់ថាខ្លួនឯងបានស្លាប់ហើយ ព្រោះធុញនឹងប្រពន្ធខ្លួនខ្លាំងពេក។
នៅលើលោកនេះ មានវិធីច្រើន ដើម្បីដោះស្រាយបញ្ហា យ៉ាងណាក្ដី សម្រាប់បុរសឈ្មោះ Danny Gonzales មកពីប្រទេស Honduras បានជ្រើសយកការស្លាប់មកដោះស្រាយវិញ។ តាមនោះដែរ បុរសវ័យ២៧ឆ្នាំ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក ធ្វើពុតជាសំឡេងអ្នកដទៃហើយតេប្រាប់ប្រពន្ធខ្លួននៅស្រុកកំណើតថា លោកបានទទួលមរណភាពរួចហើយ ព្រោះនាងទូរសព្ទឲ្យលោកញឹកពេក។
ជាក់ស្ដែង លោក Danny បានផ្ញើរូបភាពលោក កំពុងឈឺធ្ងន់គេងក្នុងពេទ្យ និងរូបលើកក្ដារមឈូសខ្លួនស្លាប់ ដោយសារជំងឺមហារីក និងហឺតឲ្យប្រពន្ធតាមអ៊ីម៉ែល។ ទោះបីជាយ៉ាងនេះក្ដី គេបានដឹងថា លោកមិនបានស្លាប់នោះឡើយ។ តាមសម្ដី របស់សាមីខ្លួនផ្ទាល់ លោកធុញខ្លាំងណាស់ នៅពេលប្រពន្ធទូរសព្ទឲ្យលោករាល់សប្ដាហ៍ ដើម្បីសុំលុយលោក។ មិនត្រឹមតែប៉ុណ្ណោះ លោកបានបន្ថែមថា លោកបានផ្ញើទូរសព្ទដៃឲ្យនាង ចំនួន៦គ្រឿងហើយ ប៉ុន្តែប្រពន្ធរូបនេះនៅតែទារថែម ដោយយកលេសថា ត្រូវចោរលួចអស់ហើយ៕