សិស្សនិទ្ទេសA ទទួលបាន​ព្រះ​រាជទាន​ប្រាក់​កាក់ពី​ព្រះ​មហាក្សត្រ​

  • 2019-10-07 02:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ ហ៊ុន សែន បាន​ផ្ដល់​នូវ​ព្រះ​រាជ​ទាន​របស់​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដល់​សិស្ស​និទ្ទេស​Aទាំង​ជាង​៤០០​នាក់​នូវ​ប្រាក់​កាក់​​ដែល​មាន​ព្រះឆាយាល័ក្ខ​ណ៍​ព្រះ​មហាក្សត្រ សម្តេចម៉ែ និងព្រះ​បរម​រដ្ឋកោដ្ឋ ដើម្បី​ទុក​ជា​វត្ថុអនុស្សាវរីយ៍​។

(រូបភាព៖ Screenshotពីផេក​របស់​សម្តេច ហ៊ុន សែន)

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​សិស្ស​និទ្ទេស​A នៅ​ព្រឹក​នេះ សម្តេច ហ៊ុន សែន បាន​ថ្លែង​ថា​ព្រះករុណា សម្ដេច​ព្រះ​បាទ​បរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ បានផ្ដាំផ្ញើ​សួរ​សុខ​ទុក​សិស្ស​និទ្ទេស​A​តាម​រយៈ​សម្តេច ហ៊ុន សែន។ មិន​តែ​ប៉ុណ្ណោះ សម្តេច ហ៊ុន សែន ឲ្យ​ដឹងថា​ព្រះ​មហាក្សត្រ​ក៏​បាន​សព្វ​ព្រះរាជហរទ័យ​ផ្ដល់​នូវ​ប្រាក់កាក់​ទាំងពីរ​ទម្រង់​ដល់​សិស្ស​និទ្ទេសទាំង​៤៤៣​នាក់​សម្រាប់ជា​វត្ថុអនុស្សាវរីយ៍​។

(រូបភាព៖ Screenshotពីផេក​របស់​សម្តេច ហ៊ុន សែន)

បើ​តាម​សម្តេច​ហ៊ុន សែន ប្រាក់កាក់​នោះ​មាន​ព្រះ​ឆាតាល័ក្ខ​ណ៍ ព្រះ​មហាក្សត្រ សម្តេចម៉ែ និងព្រះ​បរម​រដ្ឋកោដ្ឋ​ មានបញ្ជាក់​ពី​​ខូប​១៥​ឆ្នាំ​នៃកាឡើង​គ្រង​រាជសម្បត្តិ​របស់ព្រះ​មហាក្សត្រ​ខ្មែរ​ ពី​ឆ្នាំ​២០០៤ ដល់​២០១៩ ជាដើម។ ចំណែក​ប្រាក់​កាក់​ទ្រង់​ទី​ពីរ​វិញ​គឺមាន​រូបព្រះ​ឆាយាល័​ក្ខព្រះ​មហាក្សត្រ​តែ​អង្គ​ឯង​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម