អស់បារម្ភ អត់មានលុយគ្រប់ ក៏អាចទិញគ្រឿងចក្រកសិកម្មបានដែរ!

  • 2019-10-11 07:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យកសិកម្មគឺជាវិស័យអាទិភាពរបស់កម្ពុជា។ ដើម្បីឲ្យវិស័យនេះកាន់តែខ្លាំង និងស្របតាមការរីកចម្រើនលើពិភពលោក ប្រជាកសិករបានផ្លាស់ប្ដូរទម្លាប់មួយចំនួនពីការប្រើប្រាស់ការភ្ជួររាស់ប្រើប្រាស់កម្លាំង (គោ ក្របី) ងាកមកប្រើប្រាស់គ្រឿងចក្រកសិកម្ម ដើម្បីបង្កើនផលិតភាពឲ្យកាន់តែលឿនរហ័សនិងទិន្នផលច្រើន។ កន្លងមក កសិករមួយចំនួននៅមានការព្រួយបារម្ភរឿងថវិកាមិនគ្រប់ដើម្បីទិញគ្រឿងចក្រទាំងនេះ ឥឡូវលែងបារម្ភទៀតហើយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) ជួយបាន ដោយផ្ដល់សេវារហ័ស និងការប្រាក់ទាប ដើម្បីជួយសម្រួលដល់កសិករ។

លោក ប្រាវ សុខម៉ី នាយកប្រតិបត្តិអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) បានប្រាប់ Sabay ថា ទស្សនវិស័យរយៈពេល​វែងឆ្ងាយរបស់គ្រឹះស្ថាន បានផ្ដោតសំខាន់លើគ្រប់វិស័យដើម្បីជួយជីវភាពប្រជាពលរដ្ឋ។ វិស័យកសិកម្មជាផ្នែកមួយនៃទស្សនវិស័យរបស់ខ្លួន ដែលចង់ជំរុញឲ្យជីវភាពប្រជាកសិករមានភាពប្រសើរតាមរយៈការប្រើប្រាស់​គ្រឿងចក្រកសិកម្មទំនើប។ «ក្នុងផ្ទះមានគ្រឿងចក្រកសិកម្ម ការផលិតបានលឿនរហ័ស ឆាប់ទទួលទិន្នផល ហើយក្រៅពីធ្វើដីស្រែរបស់ខ្លួន កសិករមានគ្រឿងចក្រអាចជួយភ្ជួរាស់ដីស្រែអ្នកដទៃ រកកម្រៃបានមួយផ្នែក និងអាចជួយអ្នកជិតខាងខ្លួនផង»

គម្រោងផ្ដល់កម្ចីទិញគ្រឿងចក្រដែលទើបតែបង្កើតឡើងដោយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) តាមការកត់សម្គាល់ឃើញថា ប្រជាកសិករបានចាប់អារម្មណ៍កាន់តែខ្លាំង ដែលមានកសិករជាច្រើននៅតាមបណ្ដាខេត្តផ្សេងៗ ដូចជា ខេត្តព្រៃវែង ស្វាយរៀង តាកែវ បាត់ដំបង និង ខេត្តប៉ៃលិនបានមកសាកសួរ និងទទួលសេវាកម្ចីពី អេ អឹម ខេ។

លោក ប្រាវ សុខម៉ី បានបន្ថែមទៀតថា ដោយឃើញពីទំហំតម្រូវការរបស់កសិករកាន់តែច្រើន អេ អឹម ខេ ចង់ផ្សព្វផ្សាយនឹងពង្រីកគម្រោងរបស់ខ្លួនឲ្យកាន់តែខ្លាំងទៅតាមបណ្ដាខេត្តផ្សេងៗ ព្រោះតែគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចាប់ដៃគូជាមួយក្រុមហ៊ុន គង់ នួន គ្រុប និងបណ្ដាក្រុមហ៊ុនផ្សេងៗលក់គ្រឿងចក្រកសិកម្ម។

តើត្រូវធ្វើដូចម្ដេចដើម្បីទទួលបានកម្ចីពី អេ.អឹម.ខេ? ងាយៗ ដោយអតិថិជនគ្រាន់តែទៅកាន់កន្លែងលក់គ្រឿងចក្រកសិកម្ម ជាពិសេសក្រុមហ៊ុនដៃគូរបស់ អេ អឹម ខេ ដែលនៅជិតផ្ទះរបស់ខ្លួន រួចហើយមានប្រាក់ ៣០% កក់ ឬទិញគ្រឿងចក្រនោះ ហើយលុយដែលនៅសល់សល់ ក្រុមហ៊ុនដៃគូ នឹងទាក់ទងមកកាន់ អេ.អឹម.ខេ ដែលជាអ្នកបង្គ្រប់សម្រាប់អតិថិជនមិនខាន។

ចំពោះនីតិវិធីយ៉ាងដូចម្ដេចដែរ? ឆ្លើយតបនឹងសំណួរនេះ លោកប្រាវ សុខម៉ី បានលើកឡើងថា អេ អឹម ខេ មានគោលការណ៍ច្បាស់លាស់ គឺភ្នាក់ងារនឹងចុះទៅសិក្សាអំពី ចំណូល ចំណាយ របស់អតិថិជន នឹងឆ្លើយតប​ទៅកាន់អតិថិជនវិញក្នុងរយៈពេលយ៉ាងយូរ៥ថ្ងៃប៉ុណ្ណោះ។

លោកប្រាវ សុខម៉ី បានឲ្យដឹងថា អ្វីដែលអតិថិជនទទួលសេវារំលស់ពី អេ អឹម ខេ គឺ៖

- ១. អត្រាការប្រាក់ចាប់ពី 1.1%

-២. មិនត្រូវការអ្នកធានា

-៣. មិនចំាបាច់មានទ្រព្យបញ្ចាំ

-៤. សេវារហ័សទាន់ចិត្ត

ព័ត៌មានលម្អិតដែលចង់បានសេវាកម្ចីទិញគ្រឿងចក្រកសិកម្មនេះ ប្រិយមិត្តអាចស្នើសុំបាននៅគ្រប់ការិយាល័យ អេ អឹម ខេ ដែលនៅជិតលោកអ្នក ឬសាកសួរព័ត៌មានលម្អិតតាមរយៈលេខ៖ 023 220 202៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
អត្ថបទថ្មី