Petr Cech ​សង្គ្រោះ​ប៉េណាល់ទី​២​ដង​ ក្នុង​ការ​ប្រកួត​ហុកគី​លើទឹកកក​​លើក​ដំបូង

  • 2019-10-14 03:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Petr Cech បាន​ជួយ​ក្រុម Guildford Phoeni ​ទទួល​បាន​ជ័យជម្នះ​តាម​រយៈ​ការ​ប៉េណាល់ទី ក្នុង​ការ​ប្រកួត​លើក​ដំបូង​របស់​គេ​​​​នៃ​កីឡាករ​ហុកគី​លើ​ទឹកកក។

​អតីត​អ្នក​ចាំ​ទី​រ​របស់ Chelsea និង Arsenal​ ហើយ​បច្ចុប្បន្ន​​ក៏​​ជា​អ្នក​ផ្ដល់​យោបល់​នៅ​តោខៀវ បាន​សង្គ្រោះ​បាល់​​ប៉េណាល់ទី​​២​ដង នាំ​ Guildford Phoeni យក​ឈ្នះ​លើ​ក្រុម Swindon Wildcats ៣-២ ក្នុង​កីឡដ្ឋាន Guildford Spectrum។

ក្នុង​ការ​ប្រកួត​ក្រុម​របស់ Petr Cech បាន​នាំ​មុខ ២-១ ទៅ​ហើយ តែ​​ចុងក្រោយ​កីឡាករ Taylor Wootton រក​គ្រាប់​តាម​ស្មើ​ឲ្យ Swindon Wildcats។ លទ្ធផល​ស្មើ​​នេះ​តម្រូវ​ឲ្យ​ក្រុម​ទាំង​ពីរ​ប៉េណាល់ទី​កាត់​សេចក្ដី។ Petr Cech បាន​សង្គ្រោះ​​​គ្រាប់​ដំបូង​និង​ចុងក្រោយ​នាំ​ជ័យជម្នះ​ដល់​ក្រុម៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី