តម្លៃ Apple Watch Series 5 លក់តាមហាងព្រឹកនេះនៅជាង ៤០០ដុល្លារ
- 2019-10-16 02:33:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃ Apple Watch Series 5 លក់តាមហាងព្រឹកនេះនៅជាង ៤០០ដុល្លារ
ចន្លោះមិនឃើញ
Apple Watch series 5 បានប្រកាសចេញស្របគ្នាជាមួយ iPhone ជំនាន់ថ្មី ដែលនាំមកនូវមុខងារថ្មីមួយចំនួន ខណៈដែលរូបរាងមិនមានការផ្លាស់ប្ដូរនោះទេ។
Apple Watch series 5ក៏មានមុខងារគួរចាប់អារម្មណ៍ដូចជា Always-On-display ជាមុខងារថ្មីមួយ ដែលអនុញ្ញាតឲ្យ Apple Watch បង្ហាញម៉ោងគ្រប់ពេលទាំងអស់មិនថាពេលអ្នកមិនប្រើវាឡើយ។
មិនខុសពី iPhone ត្រកូល 11 នាឡិការឆ្លាតវៃនេះក៏កំពុងមានលក់នៅតាមហាងក្នុងក្រុងភ្នំពេញសម្រាប់ទំហំ 40mm មានតម្លៃប្រមាណជា ៤៧៩ ដុល្លារ និងទំហំ 44mm មានតម្លៃប្រមាណជា ៥០៩ ដុល្លារ។
កាន់តែពិសេស Apple Watch series 5ក៏មានមុខងារគួរចាប់អារម្មណ៍ជាងគេគឺ មុខងារសង្គ្រោះបន្ទាន់អន្តរជាតិ ឬ International Emergency Calls ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់តេទៅលេខសង្គ្រោះបន្ទាន់ដោយប្រើ Apple Watch នៅជាង ១៥០ ប្រទេស ដោយមិនត្រូវការ iPhone៕
ចុចអាន៖
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។