សិស្ស​ប្អូន​ ឈិត​ សេរីវណ្ណថង​ ប្រកួត​បាន​តែ​១៥ដង​ទេ​ ប៉ុន្តែ​ទាត់​ធ្ងន់​ និង​ផ្ដួល​ដៃគូ​ច្រើន​នាក់​ហើយ​

  • 2019-10-17 07:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ ស៊ន​ រ៉ាគីម​ ប្រកួត​ប្រដាល់​ទើប​បាន​១៥​ដង​ទេ​ ប៉ុន្តែ​ស្នៀត​ទាត់​ធ្ងន់​ល្អ​ និង​ធ្លាប់​ប្រើ​ស្នៀត​នេះ​ផ្ដួល​ដៃគូ​ច្រើន​នាក់​មក​ហើយ​កន្លង​ទៅ​នេះ។​

ស៊ន រ៉ាគីម(ខៀវ)

ស៊ន​ រ៉ាគីម​ បាន​ឲ្យ​ដឹង​ថា​ សរុប​ការ​ប្រកួត​នៅ​ពេល​នេះ​គឺ​ទើប​តែ​បាន​ ១៥ដង​នោះ​ទេ​ ក្នុង​នោះ​ឈ្នះ​១២​ និង​ចាញ់​៣ដង។​ ទាក់ទង​ទៅ​និង​ស្នៀត​ទាត់​នេះ​ដែរ​ សិស្ស​ប្អូន​របស់​ វណ្ណថង​ ខាង​លើ​នេះ​មិន​ហ៊ាន​ថា​ខ្លួន​ទាត់​ល្អ​ណាស់​ណា​ ឬ​ទាត់ធ្ងន់​នោះ​ទេ​ ដោយ​គ្រាន់​តែ​ធ្លាប់​លឺ​មិត្តភ័ក្ដិ​ថា​ទាត់​បាន​ល្អ​ ហើយ​កន្លង​ទៅ​ធ្លាប់​ទាត់​ដៃគូ​ឲ្យ​សន្លប់​ច្រើន​មក​ដែរ។​

ស៊ឹម ប៊ុនឆៃ ពេលឈឺជើង

អ្នក​លេង​គុន​ខ្មែរ​ថ្មីថ្មោង​រូប​នេះ​បន្ថែម​ទៀត​ថា​ គ្រូ​បង្វឹក​ផ្ទាល់​របស់​ខ្លួន​ធ្លាប់​ប្រាប់​ដែរ​ថា​ ទាត់​ធ្ងន់​ល្អ​ យ៉ាង​ណា​ក៏​ដោយ​ជើង​ខ្លាំង​វ័យ​ក្មេង​នេះ​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​ល្អ​ថែម​ទៀត​ ដើម្បី​បង្កើន​សមត្ថភាព​នៅ​ប្រកួត​ក្រោយៗ​ទៀត។​

ស៊ន រ៉ាគីម ពេលឈ្នះដៃគូ

ស៊ន​ រ៉ាគីម​ ជា​កូន​សិស្ស​លោក​ ឈិត​ សេរី​ មក​ពី​ក្លឹប​រ៉ាហ៊ូ​កីឡា​ខេត្ត​បាត់ដំបង​ ប្រកួត​ចុង​ក្រោយ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ ផ្ដួល​រៀមច្បង​ ស៊ឹម​ ប៊ុនឆៃ​ ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី២។​ ឥលូវ​នេះ​អ្នក​ប្រដាល់​រូប​នេះ​បាន​ឡើង​ទៅ​ជុំ​ទី៣​ ដែល​សល់​គ្នា​៨នាក់​ចុង​ក្រោយ​ពាន​រង្វាន់​ខាង​លើ​នេះ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម