Ole ដាក់​ពីរ បី​ឃ្លា​ទៅ​វិញ ក្រោយ​ឃើញ​រូប Pogba និង Zidane

  • 2019-10-18 11:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester United លោក Ole Gunnar Solskjaer បាន​ឆ្លើយតប​ទៅ​នឹង​រូបភាព​រវាង​ខ្សែ​បម្រើ​បារាំង Paul Pogba និង​គ្រូ​បង្គោល​ Real Madrid លោក Zinedine Zidane ថា លោក​គ្មាន​បញ្ហា​អី​ទេ ដោយសារ​តែ​ពេល​នៅ​ក្លឹប​របស់​លោក​ តែងតែ​មាន​អ្នក​លួច​ថត​រូប​ជានិច្ច​។

លោក​បាន​និយាយ​ថា៖ " វា​គ្រាន់​តែ​ជា​រូប​ភាព​ទេ។ នៅ​ពេល​ដែល​នៅ Man United តែងតែ​មាន​អ្នក​លួច​ថត​រូប​ជានិច្ច​ ដូច្នេះ​ខ្ញុំ​គ្មាន​បញ្ហា​អី​ទេ " ។

លោក​បាន​បន្ត​ថា៖ " Paul ស្ថិត​ក្នុង​ផែនការ​របស់​យើង […] ខ្ញុំ​អត់​ដែល​ឮ​ថា គេ​មិន​ចង់​នៅ​ទីនេះ​ទេ។ Paul ចង់​នៅ​ទីនេះ ហើយ​លេង​ឲ្យ​ល្អ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រដូវ​កាល​២០១៩/២០​នេះ Pogba លេង​បាន​ ៦ប្រកួត​គ្រប់​ប្រកួត​ តែ​មិន​ទាន់​រក​គ្រាប់​បាល់​បាន​ទេ ដោយ​ទើប​តែ Assist បាន ២លើក​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម