ដំណឹងល្អ! អាហារូបករណ៍​ថ្នាក់​ឧត្តមសិក្សា​នៅ​ឥណ្ឌា​ ឆ្នាំ ២០២០-២០២១

  • 2019-11-18 07:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា នៃរដ្ឋាភិបាលឥណ្ឌា នឹងផ្តល់នូវអាហារូបករណ៍សម្រាប់សិស្ស-និស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត នៅតាមបណ្តាសាកលវិទ្យាល័យឥណ្ឌាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ស្ថានទូតឥណ្ឌា​ ប្រចាំ​នៅ​ក្រុង​ភ្នំពេញ ដែល​ Sabay ទើប​ទទួល​បាន​នៅរសៀល​ថ្ងៃទី ១៨ ខែ​វិច្ឆិកា ២០១៩​នេះ។

បេក្ខជន ដែលមានចំណាប់អារម្មណ៍និងមានលក្ខណៈគ្រប់គ្រាន់អាចចុះឈ្មោះ និងដាក់ពាក្យតាមអនឡាញ នៅឯគេហទំព័រៈ http://www.a2ascholarships.iccr.gov.in ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ។ សម្រាប់ពត៌មានលម្អិតស្តីពីការនែណំនៃការដាក់ពាក្យ ពត៌មានសង្ខេបពីទីក្រុង បញ្ជីឈ្មោះសាកលវិទ្យាល័យ លក្ខខណ្តិកៈថ្លៃអាហារូបករណ៍ សំណួរទាំងអស់នេះ (FAQ) គឺមាននៅក្នុងគេហទំព័រអាហារូបករណ៍។

ប្រភពដដែល​បាន​បញ្ជាក់​ទៀត​ថា ប្រភេទអាហារូបករណ៍ក្រោមកិច្ចសហការទន្លេមេគង្គ-គង្គាផ្តល់ជូនសំបុត្រយន្តហោះទៅវិញទៅមកដល់ប្រលានយន្តហោះដែលនៅជិតបំផុត និងជិះរថភ្លើងប្រភេទ AC ទៅដល់សាកលវិទ្យាល័យប្រសិនជាបាំបាច់ ដែលការផ្តល់ជូននេះបន្ថែមទៅលើថ្លៃឧបត្ថម្ភសម្រាប់ការស្នាក់នៅប្រចាំខែ និងអត្ថប្រយោជន៍មួយចំនួនទៀតក្នុងលក្ខខណ្ឌអាហារូបករណ៍។

នៅ​ក្នុង​សេចក្ដីជូនដំណឹង​បាន​រៀបរាប់​ទៀត​ថា សិស្សនិសិ្សតអាចចូលទៅមើលឈ្មោះសាលកវិទ្យាល័យដែលមាននៅក្នុងគេហទំព័រអាហារូបករណ៍ ស្តីពត៌មានលម្អិត មុខវិទ្យា និងលក្ខខណ្តិកៈដែលសាកលវិទ្យាល័យទាំងនោះមាន និងត្រូវការ។ បេក្ខជនដែលជាប់នៅក្នុងបញ្ជីសម្រាំង នឹងត្រូវហៅមកប្រលងធ្វើតេស្តភាសាអង់គ្លេសនៅឯស្ថានទូតឥណ្ឌាភ្នំពេញ និងសម្ភាសផ្ទាល់មាត់។

ទន្ទឹមនឹង​គ្នា​នេះ បេក្ខជនដែលដាក់ពាក្យសម្រាប់មុខវិជ្ជា ដូចជាវិទ្យាសាស្រ្ត វិស្វកម្ម ពត៌មានវិទ្យាជាដើមត្រូវមានពិន្ទុ និងចំណេះដឹងផ្នែករូបវិទ្យា គីមីវិទ្យា និងគណិតវិទ្យាខ្ពស់នៅក្នុងការប្រលងបញ្ចប់ថ្នាក់ទី១២។ បេក្ខេជនដែលដាក់ពាក្យសម្រាប់ថ្នាក់បណ្ដិតត្រូវដាក់ភ្ជាប់ជាមួយនិក្ខេបបទ(Synopsis) សម្រាប់ការស្រាវជ្រាវ។ បេក្ខេជនដែលដាក់ពាក្យសម្រាប់មុខវិជ្ជារបាំត្រូវដាក់ភ្ជាប់ជាមួយ វីដេអូនិងសម្លេងឬក៏ youtube link នៃការសម្តែងរបស់ខ្លួន។ ឥឡូវនេះ សិស្សនិស្សិតដែលត្រូវបានជ្រើសរើសដោយអាហារូបករណ៍ ICCR នឹងត្រូវផ្តល់កន្លែងស្នាក់នៅក្នុងសាកលវិទ្យាល័យ។ គ្មានសិស្សនិស្សិតណាម្នាក់ត្រូវបានអនុញ្ញាតអោយស្នាក់នៅជាលក្ខណៈឯកជននោះទេ។ សិស្សនិស្សិតទាំងអស់អាចចូលទៅមើលគេហទំព័រនៃសកលវិទ្យាល័យដែលខ្លួនចង់ដាក់ពាក្យដើម្បីធានាថាបានបំពេញលក្ខខណ្តិកៈ និងឯកសារគ្រប់គ្រាន់ដែលសាកលវិទ្យាល័យត្រូវការ។

សម្រាប់ពត៌មានសម្អិត និងការនែណាំ អាចទំនាក់ទំនង់ទៅ លោក Adarsh Kumar Mishra លេខាទី២ផ្នែកអប់រំតាមរយៈ Email: itec.phnompenh@mea.gov.in និងទូរសព្ទៈ 023210912/913 ។ +85517666814/ 017710798។

ថ្ងៃឈប់ទទួលពាក្យនៅថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២០ និង សម្រាប់ថ្នាក់បណ្ឌិតនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០។ បេក្ខជនដែលដាក់សម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតត្រូវមានអាយុចន្លោះពី ១៨ទៅ៣០ឆ្នាំ និងថ្នាក់បណ្ឌិតអាយុក្រោម៤៥ឆ្នាំ គិតចាប់ពីថ្ងៃចូលរៀន៕

អត្ថបទថ្មី