គួរឲ្យភ្ញាក់ផ្អើល! ចំនួនសត្វព្រៃកើនឡើងគួរឲ្យកត់សម្គាល់ នៅតំបន់កូរ៉េដកកងទ័ពចេញ

  • 2019-11-26 02:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ សង្គ្រាម​មិនត្រឹម​តែ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មក​លើ​ជីវិត​មនុស្ស​នោះ​ទេ តែ​ថែម​ទាំង​ជីវិត​សត្វ​ព្រៃ និង​បរិស្ថាន​ផង​ដែរ។

កាល​ពី​ឆ្នាំ ១៩៥៣ ភាពប្រទូសរ៉ាយរវាងសង្គ្រាមកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានបញ្ចប់នៅពេលដែលកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានចុះហត្ថលេខា។ កិច្ច​ព្រម​ព្រៀង​នេះ បានបង្កើតតំបន់គ្មានយោធា (DMZ) រវាងប្រទេស​ទាំង​ពីរ​ដែលមានប្រវែង ២៥០ គីឡូម៉ែត្រនិងទទឹងជាមធ្យម ៤ គីឡូម៉ែត្រ។ ក្រោយ​ការ​ដក​កង​ទ័ព​ពី​តំបន់​នេះ គេ​បាន​រក​ឃើញ​ភស្តុតាង​នៃ​សត្វ​ខ្លាឃ្មុំ​អាស៊ី​ដ៏​កម្រ, ខ្លា​រខិន Amur និង​សត្វ​ពពែ​ភ្នំ Amur កំពុង​រស់​នៅ​ទី​នោះ។ អ្នកវិទ្យាសាស្ត្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដោយ​សារ​ធម្មជាតិបង្កើតឡើងវិញដោយខ្លួនឯង​ដូច្នេះ។

យោង​តាម​ក្រសួងបរិស្ថានកូរ៉េ បានរាយការណ៍ថា តំបន់​គ្មាន​កង​ទ័ព DMZ គឺជា​ជម្រក​របស់សត្វជាង ៥ពាន់ ប្រភេទដែលក្នុងនោះ ១០៦ ប្រភេទត្រូវបាន​អភិរក្ស។ ក្រៅ​ពី​នេះ សត្វ​ក្រៀល​ក​ពណ៌​ស និង​សត្វ​ស្លាប Spoonbills ដ៏​កម្រ​ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​ផង​ដែរ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម