Soccer League លើកទី៥ ឆ្នាំ២០១៩ រកឃើញ៤​ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

  • 2019-12-02 07:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ Soccer League ឆ្នាំ​២០១៩ ដែល​មាន​៧២ ក្រុម​ចូល​រួម​​ឥឡូវ​នេះ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​៤​ហើយ​ដើម្បី​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​។

ថ្លែង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ព្រឹក​មិញ​នេះ​ លោក​ ហុក​ សុចិត្រា ប្រធាន​គណៈកម្មាធិការ​បច្ចេកទេស​រៀប​ចំ​ការ​ប្រ​កួត​ថា«​​ឆ្លង​កាត់​ការ​ប្រកួត​រយៈ​ពេល​ម្ភៃ​ថ្ងៃ​មក​ដល់​ពេល​នេះ​គឺ​យើង​បាន​ម​ក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដែល​បាន​៤​ជ្រើសរើស​ចេញ​ពី​៧២​ក្រុម។ ការ​ធ្វើ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​នេះ​គឺ​ចង់​ដឹង​ពី​ការ​ត្រៀម​លក្ខណៈ​​របស់​ក្រុម​នីមួយៗ»។ លោក​បន្ត​ទៀត​ថា​ចំពោះ​ការ​រៀប​ចំ​ក្រុម​ការងារ​របស់​លោក​បាន​ធ្វើ​ការ​យ៉ាង​ច្រើន​ជា​មួយ​និង​លក្ខណៈ​របស់​អាជ្ញា​កណ្ដាល​ដោយ​អញ្ជើញ​ប្រធាន​អាជ្ញា​កណ្ដាល​មក​ពន្យល់​ក៏​ដូច​ជា​ណែនាំ​ច្បាប់​ថ្មី​របស់​បាល់ទាត់​ផង​ដែរ។​​​​​

រំលឹក​ដែរ​ថា ក្រុម​ទាំង​៤​នោះ​មាន​ដូច​ជា៖ ក្រុម​ការពារ​ដំណែង​ជើងឯក សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ប្រកួត​ជា​មួយ​នឹង អាណាចក្រ​បៃតង អេហ្វ​ស៊ី ចំណែកឯ​ អាវតា អេហ្វស៊ី​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​ សុភីណា អេហ្វស៊ី​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក វេលា​ម៉ោង​៥ល្ងាច ថ្ងៃ​ទី​៣ និង​ទី៤ ខែ​ធ្នូ ឆ្នាំ​២០១៩​ ដោយ​មាន​ផ្សាយ​បន្ត​ផ្ទាល់​ពី​BTV ផង​ដែរ។ ​

អត្ថបទ៖ Yorn Sovieth