Liverpool កើន​ចំនួន​អ្នក​គាំទ្រ​ជប៉ុន​ខុស​ពី​ធម្មតា​ក្រោយ​ទិញ​បាន Minamino

  • 2019-12-20 03:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​ទុក​មុន​​យក​ Takumi Minamino ពី​ Salzburg ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​ផ្ដល់​អាវ​លេខ​១៨​។​

Minamino

តារា​ឆ្នើម​សញ្ជាតិ​ជប៉ុន​ត្រូវ​ Liverpool ទិញ​ពី​​ Red Bull Salzburg ក្នុង​តម្លៃ​ផ្ដាច់​កុងត្រា​ប្រមាណ​ជាង​១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​អាច​លេង​ឲ្យ​ក្លឹប​ថ្មី​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០២០​តទៅ។​ Minamino ស៊ុត​បញ្ចូល​ទី​៩​គ្រាប់​ និង​បញ្ជូន​បាល់​១១​ដង​ ក្នុង​២២​ប្រកួត​រដូវ​កាល​នេះ។

វត្តមាន​របស់​ខ្សែ​បម្រើ​ជនជាតិ​អាស៊ី​មិន​ត្រឹម​ល្អ​តែ​ការ​លេង​លើ​ទី​លាន​នោះ​ទេ​ ប៉ុន្តែ​ចំណេញ​ផ្នែក​ទីផ្សារ​កប់​ក្ដោង​សម្រាប់​ Liverpool។ គេ​ឃើញ​មាន​អ្នក​កាសែត​ និង​សារព័ត៌មាន​អាស៊ី​ ក៏​ដូចជា​ប្រទេស​ជប៉ុន​ផ្ទាល់​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ពី​ក្លឹប​ ហើយ​ខ្លះ​ទៅ​ដល់​​តាំង​មូលដ្ឋាន​នៅ​ទីក្រុង​លីវើភូល​ផ្ទាល់​តែ​ម្ដង។​

អ្នក​គាំទ្រ​ Liverpool នៅ​ប្រទេស​ជប៉ុន​មាន​ការ​កើន​ឡើង​ខុស​ពី​ធម្មតា​ដោយ​ហេតុ​ថា Minamino គឺ​ជា​តារា​បាល់ទាត់​ល្បី​ប្រចាំ​ប្រទេស។​ ​លើ​បណ្ដាញ​សង្គម​ដូចជា​ Twitter, Instagram និង​ Facebook មាន​ទំព័រ​ LFC Japan, LFC Tokyo ត្រូវ​បាន​បង្កើត​ឡើង​ព្រោងព្រាត​ ហើយ​ចំនួន​អ្នក​ចុច​ Like លើ​ Facebook និង​ Subscribe​ ឆាណែល​ Youtubeរបស់​ក្លឹប​​ក៏​ច្រើន​ជាង​មុន​ដែរ​៕

អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី