ស្តាតក្លឹបនៅឥណ្ឌូណេស៊ីធ្វើកៅអីគ្មានកន្លែងដាក់ជើង អ្នកមើលចោងហោងគ្រប់គ្នា
- 2019-12-24 08:20:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្តាតក្លឹបនៅឥណ្ឌូណេស៊ីធ្វើកៅអីគ្មានកន្លែងដាក់ជើង អ្នកមើលចោងហោងគ្រប់គ្នា
ចន្លោះមិនឃើញ
កីឡដ្ឋានក្លឹបបាល់ទាត់អាជីពមួយនៅឥណ្ឌូណេស៊ីរងការរិះគន់បន្ទាប់ពី អ្នកសាងសង់ធ្វើកៅអីគ្មានកន្លែងសម្រាប់អ្នកគាំទ្រអង្គុយដាក់ជើង។
រូបភាពដែលចែកចាយកក្រើកបណ្ដាញសង្គមឥណ្ឌូណេស៊ីបានបង្ហាញថា កៅអីអង្គុយនៅកីឡដ្ឋានខាងលើគឺមានប្រលោះដាក់ជើងតូចមែនទែន មិនអាចដាក់ជើងទៅក្រោមបានទើបធ្វើឲ្យអ្នកគាំទ្របាល់ទាត់បង្ខំចិត្តអង្គុយចោងហោង ហើយខ្លះទៀតលើកជើងមកដាក់នៅកៅអីខាងមុខ។
បើតាមប្រភពព័ត៌មានឲ្យដឹងថាកីឡដ្ឋាននេះមានឈ្មោះ Citarum Stadium ស្ថិតនៅទីក្រុង Semarang ស្ថិតនៅកណ្ដាលកោះជ្វា។ ក្រោយមានការរិះគន់អ្នកគ្រប់គ្រងកីឡដ្ឋានបានសន្យាថា នឹងធ្វើការផ្លាស់ប្ដូរកៅអីចេញឆាប់ៗដើម្បីឲ្យអ្នកគាំទ្របាល់ទាត់មានប្រលោះដាក់ជើង៕