ខេត្ត ៣​ដែល​មាន​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត ពេល​ឆ្លង​ឆ្នាំ​សកល​លើ ១០​ម៉ឺន​នាក់

  • 2020-01-03 03:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បាន​បង្ហាញ​ពី​ចំនួន​ភ្ញៀវទសចរ​ដែល​បាន​ដើរ​កម្សាន្ត​ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្លង​ចូល​ឆ្នាំ២០២០ តាម​រាជធានី ខេត្ត​មួយ​ចំនួន ក្នុង​នេះ​រាជធានី​ភ្នំពេញ​ទទួល​បានភ្ញៀវទេសចរ ប្រមាណ ៣៦​ម៉ឺន​នាក់។

រូបភាព៖ ហ្វេសបុក លោក គួច ចំរើន

លោករដ្ឋមន្ត្រីបន្តថា **ចំពោះ​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​លើស​ពី ១០​ម៉ឺន​នាក់​មាន​ ខេត្ត សៀមរាប ប្រមាណ ៣០ម៉ឺននាក់,ខេត្ត​កែប ប្រមាណ ១៥ម៉ឺននាក់, ខេត្ត​កំពត ប្រមាណ ជិត ១៣ម៉ឺន​នាក់**។

ក្រៅ​ពី​ខេត្ត​ខាង​លើ​ក៏​មាន​បណ្ដាល​ខេត្ត​ផ្សេង​ទៀត​ដូច​ជា ខេត្ត​ព្រះសីហនុ ប្រមាណជិត ១០ម៉ឺននាក់ ខេត្តកោះកុង ប្រមាណ ៣ម៉ឺន​នាក់, ខេត្ត​មណ្ឌលគិរី ប្រមាណ​១ម៉ឺននាក់, ខេត្ត រតនគិរី ជិត ៨ពាន់​នាក់, ខេត្ត​បន្ទាយមាន​ជ័យ ជាង ២ម៉ឺន​នាក់, ខេត្ត​បាត់ដំបង ជិត ៩ម៉ឺននាក់, ខេត្ត​កំពង់​ឆ្នាំង​ជាង ៣ម៉ឺននាក់, ខេត្ត​កំពង់ស្ពឺ ជាង ២ម៉ឺននាក់ និង​ខេតត្ត​ត្បូងឃ្មុំ ជិត ៥ម៉ឺននាក់។

រូបភាព៖ មន្តីទេសចរណ៍ខេត្តសៀមរាប

លោករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ​សរុប​ជិត ១,៤លាននាក់ ដើរ​លេង​កម្សាន្ត​តាមរមណីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា ពេល​ឆ្លង​ចូល​ឆ្នាំ២០២០ មានការកើនឡើងប្រមាណ ២២,៧០ ភាគរយ បើ​ធៀប​នឹង​ឱកាស​ដូច​គ្នា​នេះកាលពីឆ្នាំមុន ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៧,៦ ម៉ឺននាក់ធ្លាក់ចុះ ៨,៩០​ភាគ​រយ និងភ្ញៀវទេសចរជាតិ ១,៣លាននាក់ កើនឡើង ២៥,៣០ភាគរយ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី