Barcelona ហាមឡានចាស់ៗបើកក្នុងក្រុង ព្រោះមូលហេតុមួយ
- ច័ន្ទ, 6 មករា 2020 03:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barcelona ហាមឡានចាស់ៗបើកក្នុងក្រុង ព្រោះមូលហេតុមួយ
ចន្លោះមិនឃើញ
ក្រោយបើកទំព័រឆ្នាំថ្មីភ្លាម អាជ្ញាធរនៃទីក្រុង Barcelona ប្រទេសអេស្ប៉ាញ បានចេញសេចក្តីហាមឃាត់ រថយន្តចាស់ៗមិនឲ្យបើកបរតាមផ្លូវជាច្រើនក្នុងទីក្រុង ដើម្បីកាត់បន្ថយការបំពុលបរិស្ថានក្នុងទីក្រុង។
រថយន្តចាស់ៗប្រើសាំងចាប់ពីឆ្នាំ២០០០ ឬចាស់ជាងនេះ និងរថយន្តប្រើម៉ាស៊ូតដែលចុះឈ្មោះមុនឆ្នាំ២០០៦ នឹងមិនអនុញ្ញាតឲ្យបើកចូលក្នុងទីក្រុង សរុបទំហំដី ៥៩,៥គីឡូម៉ែត្រការ៉េ នៃផ្ទៃដីសរុប ១០២គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមសារព័ត៌មាន TheTimes។
ការហាមឃាត់ត្រូវធ្វើឡើងចាប់ពីថ្ងៃច័ន្ទ ដល់ សុក្រ ចន្លោះវេលាម៉ោង ៧ព្រឹក ដល់ ៨យប់ ហើយអ្នកដែលល្មើសនឹងត្រូវពិន័យជាប្រាក់ចំនួន ១០០ ទៅ ១៥០ផោន (១១២ ទៅ ១៦៨ដុល្លារ)។
ទោះជាយ៉ាងណា ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២០ នេះ បើអាជ្ញាធរចាប់បាននឹងគ្រាន់តែព្រមានប៉ុណ្ណោះ ព្រោះពលរដ្ឋជាច្រើននៅមិនទាន់ដឹងពីការហាមឃាត់នេះ។ គួរឲ្យដឹងដែរថា អាជ្ញាធរនៃទីក្រុង Barcelona បានដំឡើងកាមេរ៉ាចំនួន ១៥០គ្រឿង ដើម្បីចាប់អ្នកល្មើស៕