Mourinho៖ ពេល​មើល​កៅអី​បម្រុង​ Spurs ខ្ញុំ​ពិបាក​ចិត្ត​ណាស់!

  • 2020-01-24 02:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspur កំពុង​តែ​ព្រួយបារម្ភ​ពី​ស្ថានភាព​ក្លឹប​របស់​លោក​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal នា​ពេល​ថ្មីៗ​នេះ​។

លោក​ Mourinho បាន​និយាយ​ថា​ ៖ " ខ្ញុំ​គិត​ថា​ក្លឹប​របស់​យើង​កំពុង​ស្ថិត​ភាព​លំបាក​មួយ​ ដែល​ខ្ញុំ​ត្រូវ​តែ​គិត គិត គិត​ ដោយ​សារ​តែ​ពេល​ខ្ញុំ​មើល​ទៅ​កៅអី​បម្រុង​ យើង​គ្មាន​ខ្សែ​ប្រយុទ្ធ​សោះ​​ " ។

លោក​ Mourinho បាន​បន្ត​ថា​ ៖ " ពេល​ដែល​ក្លឹប​ Chelsea ចង់​ឈ្នះ​គេ​មាន​ ខ្សែ​ប្រយុទ្ធ Michy Batshuayi ។ ពេល​ក្លឹប​ Manchester City ចង់​ប្ដូរ​ខ្សែ​ប្រយុទ្ធ Gabriel Jesus គេ​មាន​ខ្សែ​ប្រយុទ្ធ Sergio Aguero "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Tottenham Hotspur ដូច​ជា​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ Harry Kane ក៏​ដូច​ជា​កីឡាករ​មួយ​ចំនួនទៀត កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​មាន​របួស​ ដែល​ឲ្យ​ធ្វើ​ក្លឹប​នេះ​ធ្លាក់​ក្នុង​ស្ថាន​ភាព​យ៉ាប់យ៉ឺន​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី