វិធីសាស្ត្រ​ការពារ​ខ្លួន​ និង ទារក​ សម្រាប់​ស្ត្រីពពោះ អំឡុង​ពេល​វីរុស​កូរ៉ូណា​ថ្មី​កំពុង​រីក​រាល​ដាល

  • 2020-01-28 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរុស​កូរ៉ូណា​ថ្មី​ដែល​លាក់​ខ្លួន​ក្រោម​អាការៈ​ផ្តាសាយ ក្អក ហៀរ​សំបោរ និង ក្តៅ​ខ្លួន​ធម្មតា​នោះ​ កំពុង​ត្រូវ​បាន​បណ្តា​​ថ្នាក់​ដឹក​នាំ និង ប្រជាជន​នៅ​តាម​​ទូទាំង​ពិភពលោក ​ធ្វើ​ការ​ការ​ពារ​ទប់ស្កាត់​យ៉ាង​មុត​មាំ។ ដូច​ដែល​គ្រប់​គ្នា​បាន​​ដឹង​ស្រាប់ហើយ​ពី​ភាព​កាច​សាហាវ​នៃ​អាការៈ​ជំងឺ​រលាក​សួត​ថ្មី​នេះ ដូច្នេះយើង​គប្បី​ប្រកាន់​ឱ្យ​ខ្ជាប់​ខ្ជួន​នូវ​រាល់​វិធីសាស្រ្ត​បង្ការ​​ការ​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ។ ពិសេស​ចំពោះ នារី​មាន​ផ្ទៃពោះ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែរក្សា​សុខភាព​របស់​ខ្លួន​ជាង​អ្នក​ដទៃ​ទ្វេ​ដង​ក្នុង​កាលៈទេសៈ​បែប​នេះ ដែល​ក្នុង​នោះ​រួម​មាន៖

រូបតំណាង

- ស្រ្តី​មាន​ផ្ទៃ​ពោះ​គួរ​ការពារ​ខ្លួន​ពី​ជំងឺ​ធ្ងន់​ស្រាល​គ្រប់​ប្រភេទ ទោះ​ជា​គ្រុន​ផ្តាសាយ​ ឬ គ្រុន​ក្តៅ​ធម្មតា​​ក្តី ព្រោះ​កំឡុង​ពេល​ឈឺ ប្រព័ន្ធ​ភាព​សុំា​នៅ​ក្នុង​រាង​កាយ​នឹង​ចុះ​ខ្សោយ ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​ទៀត​ផង

  • ស្រ្តី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ចេញ​ក្រៅ​ ជាពិសេស​​កន្លែង​មាន​មនុស្ស​ច្រើន។ ក្នុង​ករណី​ចាំ​បាច់​ ដាច់​ខាត​ត្រូវ​ពាក់​ម៉ាស​ការពារ​ឱ្យ​បាន​ត្រឹម​ត្រូវ

  • ស្រ្តី​មាន​ផ្ទៃ​ពោះ​គួរ​ចៀស​វាង​រាល់​ការ​ប្រើ​ប្រាស់​ថ្នាំ​លេប​ ឬ ផឹក​គ្រប់​ប្រភេទ​ ជាពិសេស​គឺ​ប្រភេទ​ថ្នាំ​ផ្សះ។ ក្នុង​ករណី​ចាំ​បាច់ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ឬ វេជ្ជបណ្ឌិត​ឱ្យ​បាន​ត្រឹម​ត្រូវ​មុន​ពេល​ប្រើ​ ចៀស​វាង​ការ​ប៉ះ​ពាល់​ដល់​សុខភាព​​ទាំង​ម្តាយ និង ទារក​ក្នុង​ផ្ទៃ ។

រូបតំណាង
រូបតំណាង
  • ស្ត្រី​មាន​ផ្ទៃ​ពោះ​គប្បី​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​បរិភោគ​ចំណី​អាហារ​នានា ជាពិសេស បន្លែ​ឆៅ សាច់​ឆៅ ឬ ចម្អិន​មិន​បាន​ឆ្អិន​ល្អ ព្រោះ​អាច​មាន​ផ្ទុក​មេរោគ​នានា

  • ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​ត្រូវ​នៅ​ក្បែរ​ ឬ មាន​ការ​ប៉ះ​ពាល់​ទៅ​លើ​បុគ្គល​ដែល​មាន​អាការៈ ក្អក ហៀរសំបោរ ផ្តាសាយ​ ចៀស​វាង​ការ​ឆ្លង​វីរុស​តាម​ផ្លូវ​ដង្ហើម និង ទឹកមាត់​ផ្ទាល់។

រូបតំណាង
រូបតំណាង

វីរុស​កាច​សាហាវ​កូរ៉ូណា ត្រូវ​បាន​គេ​ខ្លាច​រអា​គ្រប់ៗ​គ្នា មិន​ថា​ក្មេង​ចាស់ ប្រុស​ស្រី​ ព្រោះគ្មាននរណាម្នាក់មើលឃើញថានឹងមានរឿងអ្វីកើតឡើងនោះទេ។ វាក៏ប្រៀប​បាន​ដូច​នឹង​សុភាសិត​ខ្មែរ​មួយ​ដែល​លើក​ឡើង​ថា "ការពារ​ប្រសើរ​ជាង​ព្យាបាល” គឺ គ្រប់​គ្នា និង ជាពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ដែល​គេ​តែង​ឱ្យមានការប្រុង​ប្រយ័ត្ន​ជានិច្ច​នោះ ត្រូវ​ថែរក្សា​ខ្លួន និង កូន​ក្នុង​ផ្ទៃ​ឱ្យ​បាន​ល្អ ពោល​គឺ​មាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​ទារក៕ ​​​

អានបន្ត៖ វិធី​ការពារ​កុមារពី​វីរុស​កូរ៉ូណា​ថ្មី​​ដ៏​កាច​សា​ហាវ ប៉ា​ម៉ាក់​គ្រប់​រូប​គួរ​យល់​ដឹង

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ parenting | theconversation   ប្រែ​សម្រួល៖ Siyou Tang