កីឡាករ​ Monaco មួយរូប​ប្រឈម​មុខ​នឹង​អត់​បាន​លេង​ ៦ខែ​ ដោយសារ​តែ​បែប​នេះ

  • 2020-02-07 14:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ Gelson Martins នឹង​ត្រូវ​ប្រឈម​មុខ​ក្នុង​ការ​ខកខាន​លេង​ពី ៨ប្រកួត រហូត​ដល់​ចំនួន ៦ខែ បន្ទាប់​ពី​កីឡាករ​រូប​នេះ​ទទួល​បាន​កាត​ក្រហម ហើយ​បញ្ចេញ​កំហឹង​ទៅ​កាន់​លោក​អាជ្ញាកណ្ដាល​ ក្នុង​ការ​ប្រកួត​រវាង​ក្លឹប​ AS Monaco នឹង​ក្លឹប​ Nimes។

ដំបូង​ឡើយ​ កីឡាករ​វ័យ​ ២៤​ឆ្នាំ​រូប​នេះ បាន​ច្រាន​អាជ្ញាកណ្ដាល​ ដោយ​សារ​តែ​ការ​មិន​សប្បាយចិត្ត​លើ​អាជ្ញាកណ្ដាល​នេះ ក្រោយ​ពេល​ដែល​មិត្តរួមក្រុម​របស់​គេ​ទទួល​បាន​កាត​ក្រហម។ ការ​ច្រាន​នេះ​ ធ្វើ​ឲ្យ​ Martins ទទួល​បាន​កាត​ក្រហម។

លុះ​ពេល​បាន​កាត​ក្រហម​ហើយ Martins នៅ​តែ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ក៏​បន្ត​ច្រាន​លោក​អាជ្ញាកណ្ដាល​បន្ត​ទៀត ដែល​ធ្វើ​ឲ្យ​រូប​គេ​ប្រឈម​មុខ​នឹង​ការ​ព្យួរ​មិន​ឲ្យ​លេង​យ៉ាង​តិច ៨ប្រកួត​ ហើយ​អាច​នឹង​ពិន័យ​រហូត​ដល់រយៈពេល ៦ខែ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ធំៗ​មួយ​ចំនួន៕

ទស្សនា​ទិដ្ឋភាព​ទាំង​ស្រុង​នៅ​ខាង​ក្រោម​៖

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល