ជនជាតិអាស៊ីដែលបានសាងប្រវត្តិសាស្ត្រឈ្នះពានរង្វាន់អូស្កា

  • 2020-02-11 02:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ "Parasite” ដែល​ជា​ស្នាដៃ​របស់​អ្នក​ដឹក​នាំ​រឿង​កូរ៉េ​ខាង​ត្បូង​ Bong Joon-ho បាន​សាង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ក្នុង​កម្មវិធី​ពានរង្វាន់​អូស្កា​ឆ្នាំ ២០២០ នេះ សម្រាប់​ប្រជាជាតិ​កូរ៉េ និង​ប្រជាជាតិ​អាស៊ី​ទាំង​មូល​ផង​ដែរ។ ត​ទៅ​នេះ​ជា​ការ​បូក​សរុប​នៃ​សមិទ្ធផល​ដែល​ប្រជាជាតិ​នៅ​អាស៊ី​បាន​សាង​ក្នុង​ប្រវត្តិសាស្ត្រ​​អូស្កា ដែលប្រារព្ធឡើងរយៈពេល ៩០ ឆ្នាំមកហើយ ៖

  • ឆ្នាំ ២០១៩ ខ្សែ​ភាពយន្ត​ "Parasite" ជា​ភាពយន្ត​អាស៊ាន​ដំបូង​គេ​ឈ្នះ​ពាន "Best Picture”
  • ឆ្នាំ ១៩៨៤ លោក ហាំង ង៉ោ កូនកាត់​ចិន-ខ្មែរ ជា​ជនជាតិ​អាស៊ាន​ដំបូង​គេ​ឈ្នះ​ពាន "Best Supporting Actor” ជា​មួយ​ភាពយន្ត "The Killing Fields”
  • ឆ្នាំ ១៩៥៧ តារា​សម្ដែង​ជប៉ុន Miyoshi Umeki ជា​ជនជាតិ​អាស៊ាន​ដំបូង​គេ​ឈ្នះ​ពាន "Best Supporting Actress” ជា​មួយ​ភាពយន្ត "Sayonara”

  • ឆ្នាំ ២០០៥ លោក Ang Lee មក​ពី​តៃវ៉ាន់ ជា​ជនជាតិ​អាស៊ាន​ដំបូង​គេ​ឈ្នះ​ពាន​ "Best Director” ជា​មួយ​ភាពយន្ត "Brokeback Mountain”

  • ឆ្នាំ ២០១៩ ​លោក​ Bong Joon-ho និង Han Jin-won ​អាច​ឈ្នះ​ពាន​ "Best Original Screenplay" ​ពី​ការ​​និពន្ធ​រឿង "Parasite” ដែល​ឈ្នះ​ជា​​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជាតិ​កូរ៉េ​ខាង​ត្បូង និង​អាស៊ាន

  • ឆ្នាំ ២០០០ លោក Peter Pau អ្នក​ដឹក​នាំ​រឿង​ Hong Kong ជា​ជនជាតិ​អាស៊ាន​ដំបូង​គេ​ឈ្នះ​ពាន "Best Cinematography” ជា​មួយ​ភាពយន្ត "Crouching Tiger, Hidden Dragon”
  • ឆ្នាំ ២០១៤ អ្នក​កាត់​ត​វីដេអូ​ជនជាតិ​អាមេរិក​-វៀតណាម​ឈ្មោះ Tom Cross ឈ្នះ​ពាន "Best Film Editing” សម្រាប់​ភាពយន្ត "Whiplash”

  • ឆ្នាំ ២០០០ អ្នក​ដឹក​នាំ​រឿង​ចិន​ឈ្មោះ Timmy Yip ជា​ជនជាតិ​អាស៊ី​ដំបូង​ឈ្នះ​ពាន​ "Best Art Direction” ជា​មួយ​ភាពយន្ត "Crouching Tiger, Hidden Dragon”

  • ឆ្នាំ ១៩៥៤ អ្នក​ឌីហ្សាញ​ជនជាតិ​ជប៉ុន​ឈ្មោះ Sanzo Wada ជា​ជនជាតិ​អាស៊ី​ដំបូង​ឈ្នះ​ពាន​ "Best Constume Design” ជា​មួយ​ភាពយន្ត "Gate of Hell”

  • ​ឆ្នាំ ២០១៧ អ្នក​ជំនាញ​ខាង​ផាត់​មុខ​ជនជាតិ​ជប៉ុន​-អាមេរិក​ ឈ្មោះ​ Kazu Hiro ជា​ជនជាតិ​អាស៊ី​មុន​គេ​ឈ្នះ​ពាន "Best Makeup and Hairstyling” ជា​មួយ​ភាពយន្ត "Darkest Hour”

  • ឆ្នាំ ១៩៨៧ អ្នក​និពន្ធ​ភាព​យន្ត​ចិន​ Cong Su និង​អ្នក​និពន្ធ​ភាពយន្ត​ជប៉ុន Ryuichi Sakamoto ឈ្នះ​ពាន​រង្វាន់​ "Best Original Score” ជា​ជនជាតិ​អាស៊ី​ដំបូង​ឈ្នះ​ពាន​នេះ សម្រាប់​ភាពយន្ត "The Last Emperor”

  • ឆ្នាំ ២០០៨ ​សិល្បករ​ឥណ្ឌា A. R. Rahman និង Gulzar ជា​ជនជាតិ​អាស៊ី​ដំបូង​ឈ្នះ​ពាន "Best Original Song” ជា​មួយ​ភាពយន្ត "Slumdog Millionaire” ដែល​ពួក​គេ​ឈ្នះ​ពាន​ម្នាក់​មួយ​ដាច់​ពី​គ្នា

  • ឆ្នាំ ២០០៨ អ្នក​​ជំនាញ​ខាង​សំឡេង​ជនជាតិ​ឥណ្ឌា​ឈ្មោះ Resul Pookutty ជា​ជនជាតិ​អាស៊ី​ដំបូង​ឈ្នះ​ពាន​ "Best Sound Mixing” ជា​មួយ​ភាពយន្ត "Slumdog Millionaire”

  • ឆ្នាំ ២០០២ អ្នក​ផលិត​ភាពយន្ត​គំនូរជីវចល​ជន​ជាតិ​ជប៉ុន ឈ្មោះ Hayao Miyazaki ជា​ជនជាតិ​អាស៊ី​ដំបូង​ឈ្នះ​ពាន “Best Animated Feature” សម្រាប់​ភាពយន្ត "Spirited Away”

  • ឆ្នាំ ២០០៦ អ្នក​ផលិត​ភាពយន្ត​មក​ពី​ហុងកុង ឈ្មោះ  Ruby Yang ជា​ជនជាតិ​អាស៊ី​ដំបូង​ឈ្នះ​ពាន "Best Documentary Short Subject” ជា​មួយ​ភាពយន្ត "The Blood of Yingzhou District”

  • ឆ្នាំ ២០០៨ អ្នក​ផលិត​វីដេអូ​គំនូរ​ជីវចល​ជន​ជាតិ​ជប៉ុន ឈ្មោះ​ Kunio Katō ជា​ជនជាតិ​អាស៊ី​ដំបូង​ឈ្នះ​ពាន​ "Best Animated Short Film” សម្រាប់​ភាពយន្ត "La Maison En Petits Cubes”

  • ​​ឆ្នាំ ២០១៨ អ្នក​ដឹក​នាំ​រឿង​សញ្ជាតិ​អ៊ីស្រាអែល​ឈ្មោះ Guy Nattiv ជា​ជនជាតិ​អាស៊ី​ដំបូង​ឈ្នះ​ពាន​ "Best Live Action Short Film” សម្រាប់​ស្នាដៃ​ភាពយន្ត​ "Skin”

  • ឆ្នាំ ២០០០ ភាពយន្ត "Crouching Tiger, Hidden Dragon” ស្នាដៃ​អ្នក​ផលិត​រឿង​មក​ពី​តៃវ៉ាន់ ឈ្នះ​ពាន "Best International Feature Film” លើក​ដំបូង​សម្រាប់​​​អាស៊ី

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី