ទោះ​ផ្ទុះ​ខូវិដ​-១៩​​ Sarri ថា​អ្នក​គាំទ្រ​ Juventus មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ទៅ​គាំទ្រ​ដល់​បារាំង

  • 2020-02-26 12:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Maurizio Sarri គ្រូ​បង្គោល​ក្លឹប​អ៊ីតាលី​ Juventus បាន​និយាយ​នៅ​ក្នុង​​ពេល​ថ្មីៗ​នេះ​ថា​ អ្នក​គាំទ្រ​របស់​ក្លឹប​លោក​ ​មាន​សិទ្ធិ​គ្រប់​គ្រាន់​មក​ប្រទេស​បារាំង​ដើម្បី​តាមដាន​ការ​ប្រកួត​ខាង​មុខ​នេះ​​។

លោក​ Sarri បាន​និយាយ​ថា​ ៖ " បញ្ហា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ (ខូវិដ-១៩) ជា​បញ្ហា​មួយ​ដ៏​ព្រួយ​អារម្មណ៍​ចំពោះ​ ពួក​អឺរ៉ុប​និង​ពិភព​លោក​ទាំង​មូល​។ នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ យើង​ធ្វើ​ការ​តេស្ត​រក​ជំងឺ​នេះ​ ៣៥០០​ករណី​ ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​ នឹង​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើន​ " ។

គ្រូ​បង្គោល​ក្លឹប​នេះ​បាន​បន្ត​ថា​ ៖ " តែ​នៅ​ប្រទេស​បារាំង​វិញ​ការ​ធ្វើ​ការតេស្តរក​ជំងឺ​នេះ​ តែ​ ៣០០​ករណី​ប៉ុណ្ណោះ​ ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​​ថា​ ប្រាកដ​ជា​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​តិច​ជាង។​ ទោះ​ជា​យ៉ាង​ណា​ បើ​គេ​ធ្វើ​ការ​តេស្ត​ច្រើន​នោះ ​អត្រា​ឆ្លង​នឹង​មាន​ច្រើន​ដូច​តែ​គ្នា​។អញ្ចឹង​ហើយ​អ្នក​គាំទ្រ​ក្លឹប​ របស់​យើង​នឹង​មាន​សិទ្ធិ​គ្រប់គ្រាន់​មក​ប្រទេស​នេះ​ ដើម្បី​តាម​ដាន​ការ​ប្រកួត​ខាង​មុខ​នេះ​ " ។

យ៉ាង​ណា​មិញ​បើ​តាម​ប្រភព​សារព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​បារាំង​បាន​អនុញ្ញាត​ ឲ្យ​អ្នកគាំទ្រ​អ៊ីតាលី​ចូល​ទៅ​គាំទ្រ Juventus ក្នុង​ប្រកួត​ពាន​រង្វាន់​ UEFA Champions League វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​ទល់​នឹង​ Lyon៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម