អ្នកគាំទ្រ​សរសើរ​​គុណភាព De Oliveira តែលោក មាស ចាន់​ណា ថាកូនក្រុម​នៅ​ខ្វះ​២​ចំណុច​នេះ

  • 2020-03-05 07:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​រវាង​ណាហ្គាវើលដ៍ និង​បឹង​កេត​កាល​ពី​ពេល​ថ្មីៗ កីឡាករ​លេខ​១៤ Marques Marcio De Oliveira បាន​បង្ហាញ​គុណភាព​លេង​យ៉ាង​ល្អ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជាច្រើន​​កោត​សរសើរ​ថា​មិន​ធម្មតា ប៉ុន្តែគ្រូ​បង្គោល​​ មាស ចាន់ណា វិញ​​បាន​បញ្ជាក់ កូន​ក្រុម​របស់​លោក​នៅ​ខ្វះ​២ចំណុច​នេះ។

កីឡាករ De Oliveira ក្រហម /រូបភាពបឹងកេត

លោក មាស ចាន់​ណា ពន្យល់​ថា ៖«ខ្ញុំ​ទទួល​ស្គាល់ ​គាត់​មាន​គុណភាព មួយ​ទល់​​មួយ​ ពីរ​ទល់​​មួយ គាត់​ទាញ​បាន​ គាត់ធ្វើបាន ប៉ុន្តែ​ទាក់ទង​ការ​គ្រប់គ្រង​អារម្មណ៍​​របស់​គាត់ គាត់​នៅ​​មាន​បញ្ហា​ខ្លាំង​មែន​ទែន។ ទី២ ការ​សម្រេច​ចិត្ត ស្ថានភាព​បណ្ដើរ​ គាត់​បែរ​ជា​បញ្ជូន ពេល​បញ្ជូន​គាត់​បែរ​ជា​បណ្ដើរ»។

គ្រូ​បង្វឹក A License រូប​នេះ​បន្ត​ថា បើ​សិនកីឡាករ De Oliveira អាច​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត​ឱ្យ​ត្រូវ​ស្ថានភាព រូបគេ​នឹង​ក្លាយ​​ជា​កីឡាករ​ល្អ​មួយរូប ដែល​គូ​ប្រជែង​មិន​អាច​​មើល​ស្រាល និង​ធ្វេសប្រហែស​បាន​។

កីឡាករ​សញ្ជាតិ​ប្រស៊ីល​ De Oliveira ត្រូវ​បាន​​លោក​ មាស ចាន់ណា ប្ដូរ​ចូល​នៅ​តង់​ទី១ និង​ប្ដូរ​ចេញ​វិញ​នៅ​តង់​ទី​២ ​ក្នុង​ជំនួប​ជាមួយ​បឹង​កេត​​ ថ្ងៃ​ទី២៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ បញ្ចប់ក្នុងលទ្ធផល ១-១ ដែល​វត្តមាន​របស់​គេ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់​អារម្មណ៍ ក្រោយ​ប៉ុនប៉ង​ទាត់​បញ្ចូល​ទី​ជាច្រើន​ដង តែ​ធ្វើ​មិន​បាន​សម្រេច៕ ​

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី