ស្ត្រីជនជាតិថៃដំបូងដែលត្រូវបានអះអាងថាស្លាប់ដោយសារ Covid-19
- 2020-03-23 03:10:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីជនជាតិថៃដំបូងដែលត្រូវបានអះអាងថាស្លាប់ដោយសារ Covid-19
ចន្លោះមិនឃើញ
ស្ត្រីជនជាតិថៃម្នាក់ដែលជាមេចុងភៅនៃភោជនីយដ្ឋានថៃ នៅសហរដ្ឋអាមេរិកត្រូវបានអះអាងថា ជាអ្នកស្លាប់ដំបូងគេដោយសារ Covid-19 ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Cherdkiat Atthakor បាននិយាយថា ក្រសួងបានទទួលរបាយការណ៍ពីស្ថានទូតនៅទីក្រុងវ៉ាស៊ីនតោនថា ស្ត្រីថៃអាយុ ៦៦ ឆ្នាំម្នាក់ដែលមានឈ្មោះថា Pailin បានទទួលមរណភាពនៅមន្ទីរពេទ្យ MedStar Georgetown កាលពីថ្ងៃទី ២១ ខែមីនា។ ដែលនេះត្រូវបានគេរាយការណ៍ថា ជាករណីស្លាប់ដោយសារតែ Covid-19 ។
ក្មួយស្រីរបស់ស្រ្តីថៃរូបនោះ បានប្រាប់ស្ថានទូតថា មន្ទីរពេទ្យបានបញ្ជាក់ថាការស្លាប់របស់ស្ត្រីជនជាតិថៃរូបនោះគឺជាលទ្ធផលនៃ Covid-19 ដែលធ្វើឱ្យ Pailin ក្លាយជាជនជាតិថៃដំបូងគេដែលបានស្លាប់នៅបរទេសដោយសារជម្ងឺ Covid-19 ។
ស្ថានទូតកំពុងតែតាមដានលើករណីនេះដើម្បីផ្តល់ជំនួយដល់សាច់ញាតិរបស់នាងនៅសហរដ្ឋអាមេរិក។
វិធីការពារជម្ងឺ Covid-19