United យំមិនចេញ គ្រាន់តែខាតលើ Sanchez អស់៦៤,៧លានផោន គ្មានបានផ្លែផ្កាអ្វីសោះ
- 2020-04-02 04:53:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
United យំមិនចេញ គ្រាន់តែខាតលើ Sanchez អស់៦៤,៧លានផោន គ្មានបានផ្លែផ្កាអ្វីសោះ
ចន្លោះមិនឃើញ
ការមកដល់របស់ Alexis Sanchez មកកាន់កីឡដ្ឋាន Old Trafford គឺជាផ្ទេរខាតបង់ដ៏អាក្រក់មួយនៅក្របខ័ណ្ឌ Premier League ជាពិសេសការចំណាយរបស់ក្លឹប។
ចាប់តាំងចូលរួមជាមួយបិសាចក្រហមកាលពីខែ មករា ឆ្នាំ ២០១៨ ក្លឹបបានចំណាយប្រាក់អស់៦៤,៧លានផោនលើ Sanchez គិតក្នុងសម្រាប់ប្រាក់ថ្លៃនឿយប្រចាំសប្ដាហ៍ ថ្លៃបង្ហាញក្នុងការប្រកួត និងការមកដល់ក្លឹប។
គេចាំបានថា ក្នុងវ័យ៣០ឆ្នាំ Sanchez បានក្លាយជាកីឡាករ Premier League មានថ្លៃពលកម្មខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រ ពេលដែលគេចុះកុងត្រាជាមួយ United ទទួលបាន៣៩១ ០០០ផោនក្នុងមួយសប្ដាហ៍។ ជាមួយគ្នានោះដែរ Man Utd ក៏បានផ្ដល់ឲ្យកីឡាករសញ្ជាតិឈីលីរូបនេះ៦,៧លានផោនបន្ថែមទៀតសម្រាប់ការផ្ទេរមកកាន់ក្លឹប។
តាមការលេចធ្លាយកាលពីខែ ឧសភា ឆ្នាំ ២០១៨ តាមការសន្យា Sanchez ទទួលបានប្រាក់៧៥ ០០០ផោនផ្សេងទៀត សម្រាប់រាល់ការបង្ហាញខ្លួនជាជម្រើសដំបូង។ ក្នុងកិច្ចសន្យាផ្សេងទៀតក្លឹបនឹងផ្ដល់ប្រាក់លើកទឹកចិត្ត២លានផោន ប្រសិនបើគេជួយក្រុមឈ្នះពាន Champions League និង៥០ម៉ឺនផោនសម្រាប់ការឈ្នះពាន Premier League ។
ប៉ុន្តែជាមួយនឹងការរកបានត្រឹមតែ២គ្រាប់ ក្នុងការបង្ហាញខ្លួន២៧ប្រកួតកាលពីរដូវកាលមុន Sanchez បានធ្វើឲ្យ United ឈឺក្បាលយ៉ាងខ្លាំង។ មើលពីការខាតបង់បែបនេះ United បានសម្រេចចិត្តឲ្យ Inter Milan ខ្ចីជើង និងផ្ដល់ត្រឹម៤,៥លានផោនក្នុងមួយឆ្នាំទៅកាន់ Sanchez។
នៅទឹកដីប្រទេសអ៊ីតាលីគឺកាន់តែខកចិត្តថែមទៀត Sanchez រកបានតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន១៥ប្រកួត។ តាមដំណឹងចុងក្រោយប្រសិនបើកីឡាករវ័យ៣១ឆ្នាំត្រលប់មកអង់គ្លេសវិញ United ត្រូវចំណាយ១,១លានផោនទៀតទៅឲ្យគេ៕