មិនខ្ចីលាក់! ឧកញ៉ា ឡេងណាវ៉ាត្រា បង្ហើប ៥ចំណុចប្រឡូកក្នុងទីផ្សារកសិផលធម្មជាតិនៅកម្ពុជា

  • 2020-04-08 10:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធ្លាប់​​តែ​រក​ស៊ី​ក្នុ​ងវិស័យ​អចលនទ្រព្យ​ តែ​បច្ចុប្បន្ន​លោក​ ឧកញ៉ា​ ​វ័យ​ក្មេង ឡេង​​ណា​វ៉ាត្រា បាន​បន្ថែម​ជំនួញ​ថ្មី​មួយ​ទៀត គឺ​ផ្សារ​កសិផល​ធម្មជាតិ។ ទើប​តែ​ចាប់​ដំណើរ​ការ​ថ្មី​ៗ​ បច្ចុប្បន្ន​ ផ្សារ​កសិផល​ធម្មជាតិ​ ឡេង​ ណាវ៉ាត្រា ​ពិតជា​មាន​ភាព​លេច​ធ្លោ​ខ្លាំង ទាក់​ទាញ​បាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​ជាវ ត្រី​ សាច់ ​បន្លែ ផ្លែ​ឈើ និង​ផលិតផល​ខ្មែរ​ជាច្រើន​ទៀត​​ហូរហែ ពិសេស​លើសេវាចុចកុម្ម៉ង​តាម app នឹងដឹកជូនដល់​ផ្ទះយ៉ាងរហ័សទាន់ចិត្ត​។

« ផ្សារ​កសិផល​ធម្មជាតិ​យើង​ គឺ​ ដាក់​លក់​តែ ​ផលិតផល​ខ្មែរ និង​ កសិផល​ធម្មជាតិ​ដែល​ធានា​សុវត្ថិភាព និង​ ល្អ​ចំពោះ​សុខភាព ។ គោលដៅរបស់​យើង គឺ ​​ចង់​លើកស្ទួយ​ផលិត​ផល​ខ្មែរ​ក្នុង​ស្រុក ដោយ​ការ​ប្រមូល​ទិញ​រាល់​ផលិតផល​កសិករ​ខ្មែរ​ ដែល​ដាំដុះ​ដោយ​ធម្មជាតិ ពី​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស» ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ឧកញ៉ា ឡេង ណាវ៉ាត្រា​។

ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមការងារនៅ ផ្សារកសិផលធម្មជាតិ

ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​ផ្សារ​កសិផល​ធម្មជាតិ​ថ្មីនេះ នឹង​មាន​អ្វី​ពិសេស ដើម្បី​ទាក់ទាញ​បាន​ការ​គាំទ្រ​ពី​អតិថិជន ខណៈ​វិស័យ​ផ្សារ​កសិផល​ធម្មជាតិ​នៅ​កម្ពុជា​ហាក់​ចាប់​ផ្តើម​ចង្អៀត លោក​ឧកញ៉ា បង្ហើប​ប្រាប់ ៥ចំណុច ដូចជា ៖

១. បន្លែ​ដាំដុះ​ដោយ​ប្រជាជន​ខ្មែរ​សុទ្ធសាធ ៖ គ្រប់​ត្រី សាច់​ បន្លែ​ ផ្លែឈើ​ ដែល​មាន​ដាក់​លក់​នៅ​ក្នុង​ហាង សុទ្ធ​តែ​ជា​ផលិត​ផល​របស់​កសិករ​ខ្មែរ ត្រូវ​បាន​ពិនិត្យ​មើល​គុណភាព​ដោយ​ក្រុម​បច្ចេកទេស​ជំនាញ​ថា​ពិតជា គ្មាន​ជាតិ​គីមី​ នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​​សុខភាព​ប្រាកដ​មែន។ ​នាំ​គ្នា​ជួយ​គាំទ្រ​ផលិតផល​​ជាតិ​ នោះ​ប្រជាកសិករ​ខ្មែរ​នឹង​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង។

២. ធានា​ទំនុក​ចិត្ត​លើ ​គុណភាព និង​សុវត្ថិភាព​បំផុត (គិត​គូ​រ​ដល់​សុខភាព​ជា​ចម្បង) ៖ មុន​សម្រេច​ទទួល​យក​ផលិតផល កសិផល​ធម្មជាតិ ពី​កសិករ​ដៃ​គូ ផ្សារ​មាន​ក្រុមការងារ​ចុះ​ពនិត្យ​តំបន់​ដែល​ដាំដុះ​ដល់​ទីតាំង​តែម្តង។ លើស​ពី​នេះទៀត មុន​សម្រេច​ដាក់​លក់​ក្នុង​ផ្សារ រាល់​ផលិតផល​ទាំង​អស់​ត្រូវ​ឆ្លង​ការ​ពិនិត្យ​គុណភាព​ មួយ​តង់​ទៀត​ដោយ​ក្រុម​ជំនាញ​​នៅ​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ប្រមូល​ផ្ដុំ​គុណភាព ឧបត្ថម្ភ​ដោយ​ប្រទេស ជប៉ុន និង​បណ្ដុះបណ្ដាល បច្ចេកទេស លក្ខណៈ ស្តង់ដារ ពី ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ប្រទេស ជប៉ុន ហៅ កាត់ ថា(JICA) ទទួល ស្គាល់ ដោយ ក្រសួងកសិកម្ម ។

៣. App សម្រាប់​កុម្ម៉ង់ ៖ មិន​ចាំ​បាច់​តេ​កុម្ម៉ង់​តាម​លេខ​ទូរស័ព្ទ​ក៏​បាន ចុច​ទិញ​តាម​ App ងាយ​ស្រួល​ ទំនើប​ទាន់​សម័យ។ លោក​អ្នក​​គ្រាន់​តែ​ចុច​លើ​ប្រភេទ​ទំនិញ​ដែល អ្នក​ចង់​បាន រួច​ដាក់​សម្គាល់​ទីតាំង និង​លេខ​ទូរស័ព្ទ​​របស់​អ្នក​ជា​ការ​ស្រេច។

៤.សេវាកម្ម​ដឹក​ជូន​ដល់​ផ្ទះ​ត្រឹម ២០​នាទី ៖ លោក​អ្នក​មិន​ចាំ​បាច់​ទៅ​ផ្ទាល់​នោះ​ទេ ជាក់​ស្ដែង​បញ្ហា​វីរុស​កូវីដ​១៩​ កំពុង​វាយ​លុក​ពេញ​ប្រទេស​ផង ហេតុ​នេះ​សេវា​ដឹក​ជញ្ជូន​រហ័ស​ទាន់​ចិត្ត​ កុម្ម៉ង់​ភ្លាម​បាន​ភ្លែត សម្រាប់​អ្នក​នៅ​ទីក្រុង​ចំណាយ​ពេល​ត្រឹម​ ២០​នាទី​ប៉ុណ្ណោះ។

៥. ទូរស័ព្ទ​កុម្ម៉ង់​ទិញ​ឥត​គិត​ថ្លៃ ៖ សម្រាប់​ការ​កុម្ម៉ង់​ទិញ​បន្លែ​តាម​លេខ​ទូរសព្ទ ០១១ ៤៤៤ ៤៤៤ គឺ​មិន​មាន​អស់​ថ្លៃ​សេវា​ទូរសព្ទ​នោះ​ទេ ព្រោះ​ខាង​ក្រុមហ៊ុន​ជា​អ្នក​ចំណាយ។

មិន​ត្រឹម​តែ​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​ចំណេញ​ទាំង​ពេល​វេលា​ ចំណេញ​ទាំង​លុយ​កាក់​ និង​សុខភាព។ អ្វី​ដែល​ពិសេស​នោះ គ្រប់​បន្លែ​ ផ្លែ​ឈើ​ដែល​ដាក់​លក់​ក្នុង​ហាង​សុទ្ធ​តែ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ ច្បាស់លាស់​ថា ពិតជា​ធម្មជាតិ ​និង​សុវត្ថិភាព​សម្រាប់​អតិថិជន​យក​ទៅ​បរិភោគ។

ទាំង​កសិករ​ខ្មែរ ទាំង​អ្នក​បរិភោគ សុទ្ធ​​តែ​ទទួល​បាន​ផល​ប្រយោជន៍​ល្អ​ទាំង​សងខាង។ គំនិត​ទាំង​នេះ​គឺ​ផ្ដើម​ចេញ​ពី​ ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​គាំ​ទ្រ​ផលិតផល​ជាតិ​ខ្លួន។ ដើម្បី​សុវត្ថិភាព និង​សុខភាព​បែរ​មក​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ ដែល​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ទើប​ល្អ។

ទីតាំង​ផ្សារ ៖ អគារ #S3-17, តាមបណ្តោយ​ផ្លូវ ឧកញ៉ា​ទេពផន st. (182) ផ្នែកខាងមុខ នៃ​ផ្សារទំនើប អូឡាំព្យារ។

តោះ ! សាក​ចុច​កុម្ម៉ង ឥលូវ​នេះ​បាន ៖

អត្ថបទទាក់ទង់៖ ក្រៅ​ពី​បន្លែ-សាច់ស្រស់ មាន​ផលិតផល​ខ្មែរ​ជា​ច្រើន​មុខប្លែកៗ នៅ​ផ្សារ​កសិផល​ធម្មជាតិ ចុច​កុម្ម៉ង ដឹក​ជូន​ដល់​ផ្ទះភ្លាម​

អត្ថបទ៖ លីដា