ក្រៅ​ពី​បន្លែ-សាច់ស្រស់ មាន​ផលិតផល​ខ្មែរ​ជា​ច្រើន​មុខប្លែកៗ នៅ​ផ្សារ​កសិផល​ធម្មជាតិ ចុច​កុម្ម៉ង ដឹក​ជូន​ដល់​ផ្ទះភ្លាម​

  • 2020-03-29 03:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេច​បើក ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា បាន​បើក​ដំណើរ​កា​ជាង ២សប្តាហ៍​មក​ហើយ។ បន្លែ​ ផ្លែឈើ និង​ សាច់​ស្រស់ៗ ត្រូវ​បាន​រៀបចំ​​វេច​ខ្ចប់​យ៉ាង​មាន​អនាម័យ​ថ្មី​ជានិច្ច​រៀង​រាល់​ព្រឹក សម្រាប់​ដាក់​លក់ បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​គុណភាព​ថា​ពិត​ជា​គ្មាន​សារ​ជាតិ​គីមី​ប៉ះពាល់​សុខភាព។

បើ​មិនទាន់​បាន​ទៅ​ទេ អាច​រក​ពេល​អញ្ជើញ​ទៅផ្ទាល់​​បាន ឬ អាច​ចូល​មើលក្នុងវិបសាយ ឬ app ផ្សារ​ក៏​បាន​ដែរ ដែល​ក្នុង​នោះមាន​ដាក់​ឲ្យ​ចុច​កុម្ម៉ង់ ជាមួយ​សេវា​ដឹក​ដល់​ផ្ទះភ្លាមៗ​ដោយ​ឥតគិតថ្លៃ។

ចក្ខុវិស័យ​របស់​ផ្សារ​កសិផល​ធម្មជាតិ​នេះ ក្រៅ​ពី​ប្រមូល​យក​រាល់​ផលិតផល​ធម្មជាតិ​របស់​កសិករ​ខ្មែរ ​ដែល​ដាំ​ដុះ​ដោយ​ធម្មជាតិ គ្មាន​ប្រើ​ជី​គីមី​ប៉ះ​ពាល់​សុខភាព មក​លក់​ហើយ ក៏​មាន​ផលិតផល​សិប្បកម្ម​ខ្មែរ​ជា​ច្រើន​មុខ​ទៀត​ដែរ ដូចជា​៖ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេង​សណ្តែក​ដី ទឹកខ្មោះ ទឹកត្នោត ស្រា​ស​អង្ករខ្មែរ ម្រេច​ខ្មែរ ស្ករ​ត្នោតធម្មជាតិ ឆៃប៉ូវផ្អែម បុកកន្ទុយហេស ផ្អក ប្រហុក​ ប្រេងល្ងធម្មជាតិ និង​ផលិតផលខ្មែរ​ជាច្រើនប្រភេទតាមរដូវកាលកាល។​

  • ទីតាំង​ផ្សារ ៖ អគារ #S3-17, តាមបណ្តោយ​ផ្លូវ ឧកញ៉ា​ទេពផន st. (182) ផ្នែកខាងមុខ នៃ​ផ្សារទំនើប អូឡាំព្យារ

  • វិបសាយ ៖ ផ្សារ​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា

  • Mobile App (Playstore) ៖ Navatra Market [សូមដោនឡូត]

  • លេខ​ទូរស័ព្ទ​កុម្ម៉ង់​ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤

គ្រាន់​តែ​ចុច​កុម្ម៉ង់​ទិញ​តាម វិបសាយ ឬ Mobile app ក៏​បាន ក្រុម​ការងារ​នឹង​ដឹក​ជូន​ភ្លាមៗ ដោយ​ឥត​គិត​ថ្លៃ ក្នុង​រយៈ​ពេល តែ ២០នាទីប៉ុណ្ណោះ។

តោះ ! មើល​ផលិតផលខ្មែរផ្សេងទៀតដែលមានលក់​នៅ ផ្សារ ដូចខាងក្រោម៖ ​

អត្ថបទ៖ លីដា