មកស្គាល់ម៉ាកឡានថ្មីទើបចូលទីផ្សារ មានឡានប្រណីតតម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ

  • 2020-04-08 02:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យានយន្ត​ GAC Group ជា​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៥៥ មក ដោយ​មាន​ផ្ដោត​ជា​សំខាន់​លើ​ការ​ផលិត​រថយន្ត​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ហើយ​ក្រុមហ៊ុន​ក៏​មាន​​ផលិត​រថយន្ត​ដឹក​អ្នក​ដំណើរ​ខ្នាត​ធំ រួម​ទាំង​រថយន្ត​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​​ធំៗ​ផង​ដែរ។

ក្រៅ​ពី​​ផលិត​រថយន្ត​ដោយ​ខ្លួន​ឯង​ក្រុមហ៊ុន GAC Group ក៏​មាន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​រថយន្ត​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ជា​ច្រើន​ដោយ​សារ​គុណភាព​ខ្ពស់​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ក្នុង​នោះ​មាន​ដូច​ជា​ Toyota Honda និង Mitsubishi ជា​ដើម។

គិត​មក​ត្រឹម​ពេល​នេះ​រថយន្ត​របស់​ក្រុមហ៊ុន GAC Group បាន​វាយ​លុក​ទីផ្សារ​​ប្រទេស​ជា​ច្រើន​ក្នុង​នោះ​មាន​ដូច​ជា​រុស្ស៊ី, សហភាព​អារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, នីហ្សេរីយ៉ា, ហ្វីលីពីន, គុយវ៉ែត និង​មាន​ផែនការ​វាយ​លុក​ទីផ្សារ​សហរដ្ឋអាមេរិក​ជា​មួយ​រថយន្ត​ប្រណីត​ ទំនើប និង​មាន​គុណភាព​របស់​ខ្លួន​ថែម​ទៀត​ផង។​​

​នា​ពេល​នេះ​រថយន្ត GAC ក៏​បាន​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​ជា​ផ្លូវ​ការ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ ដែលនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន THH Import Export Co., Ltd សម្រាប់​ទីផ្សារ​កម្ពុជា។ GAC មាន​​រថយន្ត​ច្រើន​ម៉ូដែល​តម្រូវ​តាម​អតិថិជន​ដូច​ជា​ Sedan, Minivan, SUV និង​រថយន្ត Hybrid ថែម​ទៀត។ ​​​ប៉ុន្តែ​ដើម្បី​ជា​ការ​វាយ​លុក​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន​បាន​នាំ​យក​ប្រភេទ​រថយន្ត​ពេញ​និយម​ចំនួន​ពីរ​ប្រភេទ​គឺ​មាន​ជា​រថយន្ត​វ៉ែន​ប្រណីត និង​ប្រភេទ SUV ​ដែល​មាន​ខ្នាត​ធំ និង​ខ្នាត​តូច។

សរុប​ទៅ​រថយន្ត​​ GACដែល​កំពុង​ចរាចរណ៍​លក់​នៅ​កម្ពុជា​មាន​ចំនួន​បី​ម៉ូដែល ក្នុង​នោះ​មាន​ម៉ូដែល GAC GS5 ជា​រថយន្ត SUV ខ្នាត​តូច​មាន​តម្លៃ​ត្រឹម ៣៦ ៩០០ ដុល្លារ។ ទីពីរ​គឺ​រថយន្ត​ GAC GS8 ជា​ប្រភេទ SUV ខ្នាត​ធំ​មាន​តម្លៃ​ត្រឹម​ ៥៩ ៥០០ ដុល្លារ និង​ចុង​ក្រោយ​គឺ GAC GN8 ជា​រថយន្ត​វ៉ែន​ប្រណីត​មាន​ ៧ កៅអី តម្លៃ ៦៣ ០០០ ដុល្លារ

  • ​រថយន្ត​ GAC GN8 តម្លៃ ៦៣ ០០០ ដុល្លារ

រថយន្ត GN8 មាន​បំពាក់​ម៉ាស៊ីន ២,០ លីត្រ ៤ស៊ីឡាំង អាច​ផលិត​កម្លាំង​​ខ្លាំង​បាន ១៩៨ សេះ ដែល​ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦ វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ (FWD)។ ចំណែក​កម្រិត​ស៊ី​ប្រេង​គឺ ១០០ គ.ម ស៊ី​ប្រេង​ប្រហែល​ ៨,៩ លីត្រ​ប៉ុណ្ណោះ។

​ចំណុច​ពិសេសៗ​ដែល​មាន​លើ GN8 នេះ​មាន​ដូច​ជា​​ ​មាន​ប្រភេទ​អំពូល​ Projector ជា​មួយ​ភ្លើង DRL សម្រាប់​បំភ្លឺ​នា​ពេល​ថ្ងៃ, ចង្កូត​មាន​ភ្លើង, មាន​ Sensor ថ្លឹង​កង់, កាមេរ៉ា​អាច​មើល​ជុំវិញ ៣៦០ ដឺក្រេ, អេក្រង់​កម្សាន្ត​ទំហំ ១០ អ៊ីញ, មាន​ភ្លើង​បំភ្លឺ​នៅ​ខាង​ក្នុង​តាម​ទ្វារ​និង​ដំបូង​ខាង​ក្នុង, មាន​ដំបូល​កញ្ចក់​ ២ផ្នែក, កៅអី​ជួរ​ទីពីរ​ជា​ប្រភេទ​កៅអី​ម៉ាស្សា​និង​មាន​ខ្យល់​ក្ដៅ/ត្រជាក់, មាន​ទ្វារ Auto (ទ្វា​ចំហៀង​និង​ខាង​ក្រោយ​អាច​បញ្ជា​បិទ/បើក​តាម​សោ​បាន) និង​មាន​ប្រព័ន្ធ Sensor ៤គ្រាប់​នៅ​ខាង​ក្រោយ, មាន​ប្រព័ន្ធ TCS រួម​ទាំង​ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចំណោទ និង​ប្រព័ន្ធ​ពិសេសៗ​ជា​ច្រើន​ទៀត។

  • រថយន្ត​ GAC GS8 តម្លៃ​ ៥៩ ៥០០ ដុល្លារ​

​ម៉ាស៊ីន​របស់​រថយន្ត GS8 គឺ​មាន​​ចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ១៩៨ សេះ ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន (AWD) និង​ភ្ជាប់​ទៅ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៦ វគ្គ។ ម៉ាស៊ីន​របស់​រថយន្ត SUV ៧កៅអី​នេះ មាន​កម្រិត​សន្សំសំចៃ​ខ្ពស់​ដោយ​ ១០០ គីឡូម៉ែត្រ ស៊ី​ប្រេង​ប្រហែល ៦,៨ លីត្រ​ប៉ុណ្ណោះ។

សម្រាប់​មុខងារ​ពិសេសៗ​ដែល​មាន​លើ GS8 មាន​ដូច​ជា​ សមត្ថភាព​បញ្ជា​បញ្ឆេះ​ពី​ចម្ងាយ, អំពូល​ភ្លើង​ប្រភេទ Projector និង​មាន​ភ្លើង​ DRL ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ, ចង្កូត​ភ្លើង, Sensor ថ្លឹង​កង់, កង់​ទំហំ ១៩ អ៊ីញ, កាមេរ៉ា​​មើល​ជុំវិញ ៣៦០ ដឺ​ក្រេ, Sensor សរុប​៨គ្រាប់ (មុខ៤ ក្រោយ៤), អេក្រង់​កម្សាន្ត​ទំហំ ១០ អ៊ីញ, ដំបូល​កញ្ចក់​​ដ៏​ប្រណីត និង​មាន​​ទ្វា​ Auto ផង​ដែរ។ ចំណែក​ប្រព័ន្ធ​ជំនួយ​ទំនើប​ៗ​មាន​ដូច​ជា​ប្រព័ន្ធ​ជំនួយ​ចូល​ចត, ប្រព័ន្ធ​ប្រាប់​ដំណឹង​ពេល​បើក​ខុស​គន្លង, ប្រព័ន្ធ​ព្រមាន​ពី​ការ​ប៉ះ​ទង្គិច​ខាង​មុខ, ប្រព័ន្ធ​ជាន់​ហ្វ្រាំង​បន្ទាន់​ស្វ័យប្រវត្តិ, ប្រព័ន្ធ​ជំនួស​ពេល​ចុះ​ចំណោត, មាន​ Mode សម្រាប់​ជំនួយ​ការ​បើកបរ និង Mode សម្រាប់​បើក​ផ្លូវ​ពិបាក​ និង​មាន​ប្រព័ន្ធ Auto Start Stop អាច​សន្សំសំចៃ​ប្រេង​បាន​យ៉ាង​ល្អ​ទៀត​ផង។

  • រថយន្ត GS5 តម្លៃ ៣៦ ៩០០ ដុល្លារ

ងាក​មក​មើល​រថយន្ត GS5 ដែល​ជា​ SUV មាន​ ៥កៅអី​វិញ គឺ​មាន​បំពាក់​ម៉ាស៊ីន​​ចំណុះ ១,៥ លីត្រ ប្រភេទ Turbo មាន ៤ស៊ីឡាំង អាច​បង្កើត​កម្លាំង​បាន ១៥១ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៦ វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ (FWD)។ ម៉ាស៊ីន​រថយន្ត​នេះ​មាន​កម្រិត​ស៊ី​ប្រេង​ប្រហែល ៦-៧ លីត្រ សម្រាប់​ការ​បើកបរ​ចម្ងាយ ១០០ គីឡូម៉ែត្រ។

ចំណុច​ពិសេសៗ​របស់​ម៉ូដែល​ GS5 ​មាន​ដូច​ជា​ បញ្ជា​បញ្ឆេះ​ពី​ចម្ងាយ, ប្រើ​អំពូល​ Projector ជា​មួយ​អំពូល​ DRL បំភ្លឺ​ពេល​ថ្ងៃ, ចង្កូត​ភ្លើង, Sensor ថ្លឹង​កង់, កង់​ទំហំ ១៨ អ៊ីញ, កាមេរ៉ា​មើល​ជុំវិញ ៣៦០​ដឺក្រេ, មាន Sensor សរុប​ ៦គ្រាប់ (មុខ២ ក្រោយ៤), អេក្រង់​កម្សាន្ត​ទំហំ ១០ អ៊ីញ និង​ដំបូល​កញ្ចក់​យ៉ាង​ទាក់ទាញ​ផង​ដែរ។ សម្រាប់​ប្រព័ន្ធ​ជំនួយ​ដល់​ការ​បើកបរ​រួម​មាន​ Mode សម្រាប់​ជំនួយ​ក្នុង​ការ​បើកបរ និង Mode សម្រាប់​បើក​ផ្លូវ​ពិបាក, ប្រព័ន្ធ​ជំនួយ​ពេល​ចូល​ចត, ប្រព័ន្ធ TCS និង​ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចត​ជា​ដើម។​

គួរ​ដឹង​ថា​លើ​រថយន្ត​​ GAC ទាំង​បី​ម៉ូដែល​គឺ​សុទ្ធ​តែ​មាន​បំពាក់​នូវ​ Smart Key ដែល​មាន​សមត្ថភាព​អាច​ដោះ​សោ​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​ពេល​ដើរ​ទៅ​ជិត និង​ចាក់​​សោ​រថយន្ត​ពេល​​ម្ចាស់​រថយន្ត​ដើរ​ចេញ​ឆ្ងាយ​ពី​រថយន្ត​​ប្រហែល ១ ទៅ ២ វិនាទី។ លើស​ពី​នេះ​ក៏​មាន​នូវ​ទីតាំង​សម្រាប់​សាក​ថ្ម​ទូរសព្ទ ដោយ​មិន​ប្រើ​ប្រាស់​ខ្សែ (Wireless Charge) ​ថែម​ទៀត​ផង។

សម្រាប់​ព័ត៌មាន​លំអិត​​ អាច​ទំនាក់ទំនង​​ទៅ​កាន់​លេខ​ទូរសព្ទ៖ 012 666 905 ឬ ​ឬ​​អញ្ជើញ​ទៅ​កាន់​អាសយដ្ឋាន​​ អគារ #115 មហា​វិថី​សហព័ន្ធរុស្សី​ (ផ្លូវ​ 110) សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ៕

អត្ថបទ៖ សុខហេង