គ្រូ Barcelona សរសើរ Coutinho ​ជា​កីឡាករ​ល្អ តែ​បើ​ត្រូវ​ថ្លៃ​លក់​

  • 2020-04-17 02:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​​របស់​ក្លឹប Barcelona​ លោក Quique Setien សរសើរ​ខ្សែ​បម្រើ Philippe Coutinho ជា​កីឡាករ​ល្អ​និង​ចង់​ទុក​បន្ត​នៅ​ក្លឹប តែ​ប្រសិន​បើ​ក្លឹប​ណា​ហ៊ាន​ឲ្យ​ថ្លៃ​នោះ​នឹង​លក់​ចេញ។

Chelsea និង Arsenal ជា​ក្លឹប​នាំ​មុខ​ក្នុង​ការ​ប្រជែង​ទិញ​យក​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​ខាង​លើ ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ម្ដង​ទៀង​សម្រាប់​រដូវ​ក្ដៅ។ Chelsea បាន​លួច​ទាក់ទង​ចរចា​ជាមួយ​ភ្នាក់ងារ​របស់ Coutinhoលោក Kia Joorabchian ដើម្បី​នាំ​គេ​មក​កាន់​អង់គ្លេស​ជា​ថ្មី។

ក្រៅ​ក្រុម​ទាំង​ពីរ Spurs និង Manchester United ក៏​ជា​ក្រុម​នៅ Premier League ចាប់​អារម្មណ៍​ដូច​គ្នា។ យ៉ាងណាមិញ​អ្នក​ចាត់​ការ​របស់​ Barca លោក Setien បាន​និយាយ​ថា លោក​ចង់​ទុក Coutinho បន្ត​នៅ​ជាមួយ​ក្លឹប ប៉ុន្តែ​អាច​នឹង​លក់​ដែរ​​ប្រសិន​បើ​បាន​តម្លៃ​ខ្ពស់។

​Barcelona បាន​ទិញCoutinho ពី​ក្លឹប Liverpool ក្នុង​តម្លៃ​​១៤៥​លាន​ផោន កាល​ពី​ឆ្នាំ​២០១៨។ អស់​រយៈពេល​១៨​ខែ​នៅ​ជាមួយ​ក្លឹប​រក​បាន​តែ​២១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៧៦​ប្រកួត គេ​ត្រូវ​បាន​បញ្ជូន​ឲ្យ Bayern ខ្ចី​ជើង៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ