​នេះជាដំណាក់ប្រវត្តិសាស្ត្រមួយ ដែលកូរ៉េខាងជើងរក្សាថ្វាយព្រះមហាវីរក្សត្រខ្មែរ

  • 2020-04-20 12:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជីតា​របស់​លោក​ គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន​ គឺ​​សេនា​ប្រមុខ​ដ៏ឆ្នើម គីម​ អ៊ីល​សុង​ កាល​ពី​​ទសវត្ស​ទី​៨០ ​បាន​ឈូស​ឆាយ​កូន​ភ្នំ​មួយ​កន្លែង​នៅ​ប្រទេស​ខ្លួន​​​ដើម្បី​​​កសាង​ព្រះ​រាជ​ដំណាក់​ ឆាង​ ស៊ូអ៊ុន​​ ថ្វាយ​ព្រះ​ករុណា​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ និង​សម្តច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​គង់​ស្នាក់នៅ​។

មក​ទល់​សព្វ​​ថ្ងៃ​ បើ​ទោះ​បី​ព្រះ​មហាក្សត្រ​ មិន​គង់​នៅ​ប្រទេស​នេះ​ក៏​ដោយ​ក៏​ថ្នាក់​ដឹកនាំ​ប្រទេសនេះ ​មិន​អនុញ្ញាត​ជូន​ដំណាក់​ដល់​ថ្នាក់​ដឹកនាំ​ជាតិ​ អន្តរជាតិ​ឯទៀត​ស្នាក់នៅ​ដែរ​ ថែម​ទាំង​ចាត់​ឲ្យ​​​មាន​ការ​ថែ​ទាំ​យ៉ាង​ហ្មត់ចត់​រហូត​មកដល់​បច្ចុប្បន្ន​នេះ​។

នៅមុខ​ព្រះ​រាជ​ដំណាក់ មាន​បឹងធំ​មួយ​ឈ្មោះ​ថា​ បឹង​សុភមង្គល​ សម្រាប់​ទុក​ទឹក​ប្រើប្រាស់​បញ្ជូន​ទៅ​ស្រែ​របស់​ប្រជាជន​ដែល​នៅ​ជុំវិញ​តំបន់​នោះ។

គួរ​រំលឹក​ថា​ នៅ​ឆ្នាំ​១៩៩១​ ព្រះ​រាជ​ដំណាក់​ ឆាង​ស៊ូអ៊ុន​ ជា​កន្លែង​ប្រជុំ​ត្រី​ភាគី​មាន​ សម្តេច​ឪ​ សម្តេច​តេជោ​ ហ៊ុន​សែន​ និង​សម្តេច​ សឺន​ សាន​ ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​បង្រួបបង្រួម​ជាតិ។

រូបភាព​ និង​អត្ថបទ​ដោយ​ លោក​ជំទាវ​ តាំង​ ម៉េងហួយ​ ព្រះ​លេខា​សម្តេច​ព្រះ​មហា​ក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ

អត្ថបទពេញនិយម