កីឡាករ​ Arsenal ៤រូប​ បាន​ល្មើសបម្រាមរដ្ឋាភិបាល​ទាក់ទង​នឹង​កូវីដ

  • 2020-04-23 14:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ក្លឹប​ Arsenal ៤​រូប​ដែល​មាន​ដូច​ជា​ ខ្សែ​ការ​ពារ​ David Luiz ខ្សែ​ប្រយុទ្ធ​ Alexandre Lacazette ខ្សែ​ប្រយុទ្ធ Nicolas Pepe និង​ខ្សែ​បម្រើ​ Granit Xhaka ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ បាន​ល្មើស​នឹង​វិន័យ​របស់​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​ក្នុង​ការ​ដើរ​ហើរ​ចេញ​ក្រៅ​ ដើម្បី​ការ​ទប់ស្កាត់​កូវីដ-១៩។

Pepe ត្រូវ​បាន​គេ​ថត​ជាប់​ក្នុង​ពេល​លេង​បាល់​ជា​មួយ​មិត្តភ័ក្ដិ​នៅ​ឯ​ទី​ក្រុង​ឡុងដុង​។ Luiz និង​ Xhaka ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​ណាត់​ជួប​គ្នា​នៅ​ឯ​ឧទ្យាន​ Southgate។​ ចំណែក​ឯ​ Lacazette វិញ​ត្រូវ​បាន​គេ​ថត​ជាប់​ក្នុង​ពេល​និយាយ​ជា​មួយ​អ្នក​ដំណើរ​តាម​ផ្លូវ​។

យ៉ាង​មិញ​ខាង​ក្លឹប​ Arsenal ក៏​បាន​ធ្វើ​​ទទួល​ស្គាល់​ពី​ភស្តុតាង​ទាំង​នេះ​ ហើយ​បាន​បញ្ជាក់​ថា​ពួក​គេ​ពិត​ជា​បាន​ធ្វើ​ផ្ទុយ​ពី​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ពិត​ប្រាកដ​មែន​។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ មិន​ត្រឹម​តែ​កីឡាករ​ Arsenal ៤រូប​នេះ​ទេ​ ដែល​បាន​ធ្វើ​ខុស​ពី​ការ​ណែនាំ​ខាង​លើ​នេះ​ សូម្បី​តែ​លោក​ Jose Mourinho អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspure និង​កីឡាករ​របស់​លោក​មួយ​ចំនួន​ក៏​បាន​ខុស​ដូច​គ្នា​នេះ​ដែរ​៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម