ឈិន ឈឿន សារភាពថាលេងបម្រើការពារស្លាបចង់បែកកង់ម្ដងៗ
- 2020-05-07 04:16:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិន ឈឿន សារភាពថាលេងបម្រើការពារស្លាបចង់បែកកង់ម្ដងៗ
ចន្លោះមិនឃើញ
លេងតួនាទីជាខ្សែបម្រើការពារស្លាប ឈិន ឈឿន បានសារភាពថា រូបគេស្ទើរតែបែកកង់ម្ដងៗដែរ ព្រោះតំណែងនេះត្រូវការប្រើកម្លាំងខ្លាំង ជាពិសេសប្រឈមមុខគូបដិបក្ខមួយទល់នឹងមួយ។
ឈិន ឈឿន បានបញ្ជាក់ថា ៖«កន្លែងនឹងហត់ណាស់ តួនាតីកន្លែងហ្នឹងគឺដោយសារតែយើងចុះត្រង់ៗតែវាហត់ យើងចុះការពារផងប្រយុទ្ធផង។ តួនាទីយើង អ្នកខ្លះគេមើលមកគិតថាវាងាយទេ តែសម្រាប់ខ្ញុំគិតថាវាហត់ដោយសារយើងប្រើកម្លាំងច្រើន។ ជាតួនាទីមួយដែលប្រឈមមុខនឹង អឺ មួយទល់នឹងមួយហ្មង់ កៀនៗហ្នឹង។ រាល់ថ្ងៃសូម្បីខ្ញុំមានកម្លាំង ពេលខ្លះក៏ខ្ញុំសឹងថាបែកកង់ហត់ម្ដងៗដែរ។ តំណែងណាក៏ហត់ដែរ តែកៀននេះរៀងហត់ជាងគេបន្តិច»។
អតីតកីឡាករក្លឹប សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏បានលើកឡើងដែរថា ល្បឿនក៏ជាផ្នែកមួយសំខាន់ខ្លាំង ព្រោះត្រូវឡើងទៅប្រយុទ្ធ និងចុះមកការពារ បើកីឡាករគ្មានល្បឿនអាចនឹងពិបាកលេងតំណែងនេះ។
បន្ទាប់ហ្វឹកហាត់ជាមួយក្រុម កីឡាករជួយឱ្យក្លឹប ក.ខ.ម លើកពានសម្ដេចហ៊ុនសែន៣រដូវកាល ត្រូវប្រើភាពអំណត់ហ្វឹកហាត់បន្ថែមចំណុចខ្វះខាតដូចជា រត់យកកម្លាំងសន្ទុះ និងជីមបង្រឹងកាយកាយសម្បទាជាដើម។
បើទោះវ័យកាន់តែច្រើនអាចនឹងថមថយកម្លាំង ប៉ុន្តែកីឡាករព្រះខ័នរាជស្វាយរៀង បានប្ដេជ្ញាបន្តលេងតំណែងនេះដដែល ព្រោះជាជំនាញ ចំណង់ចំណូលចិត្ត ឬអាចលេងការពារ ឬលេងដឺមី ដើម្បីបន្ថយការប្រើកម្លាំងច្រើន៕