នេះជាមូលហេតុលោក ភា សុភ័ក្ត្រា លាលែងពីតំណែងគ្រូជំនួយជម្រើសជាតិកម្ពុជា
- 2020-05-11 04:52:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាមូលហេតុលោក ភា សុភ័ក្ត្រា លាលែងពីតំណែងគ្រូជំនួយជម្រើសជាតិកម្ពុជា
ចន្លោះមិនឃើញ
លោក ភា សុភ័ត្ត្រា ប៉ុន្មានម៉ោងមុននេះ បានប្រកាសលាលែងពីតំណែង គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ខណៈហេតុផលលោកមិនមានអ្វីការថ្នាំងថ្នាក់អ្វីនៅកន្លែងការងារឡើយ គឺដោយសារលោកមានអារម្មណ៍តានតឹង ព្រោះបាល់ទាត់របស់កម្ពុជាមិនទាន់មានសកម្មភាពឡើងវីញ។
លោក ភា សុភ័ត្ត្រា បានបន្ថែមថា លោកជាមនុស្សម្នាក់ដែលមានសកម្មភាពច្រើនលើវិស័យបាល់ទាត់ លុះបាល់ទាត់កម្ពុជាមិនទាន់ត្រឡប់មកវិញដូច្នេះ ទើបលោកចម្រេចចិត្តលាលែងពីមុខងារ ។
បន្ទាប់ពីប្រកាសលាលែងពីតួនាទីហើយនោះ លោកក៏មិនទាន់ច្បាស់ថានឹងត្រូវធ្វើអ្វីបន្ត ចំណែកការវិលត្រឡប់មកវិញរបស់លោក ពេលបាល់ទាត់កម្ពុជាមានសកម្មភាពមកវិញ ក៏មិនទាន់ច្បាស់ដូចគ្នា។
គួរបញ្ជាក់ថាអតីតគ្រូបង្វឹកនៃក្លឹបបាល់ទាត់ក្រសួងការពារជាតិ ភា សុភ័ក្ត្រា ត្រូវបានសហព័ន្ធតែងតាំងជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ឆ្នាំ២០២២ កាលឆ្នាំ២០១៩កន្លងទៅ៕