ឈិន ឈឿន បង្ហើប​ពី​ផល​ប៉ះពាល់ចំណូលក្នុង​អំឡុង​ពេល Covid-19

  • 2020-05-11 08:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​កូវីដ​១៩​បាន​ធ្វើ​ឱ្យ​សកម្មភាព​កីឡា​ផ្លូវ​ការ​ទាំង​ឡាយ​​នៅ​កម្ពុជា ត្រូវ​ផ្អាក​សកម្មភាព​ជាបណ្ដោះ​​អាសន្ន។ វិបត្តិ​នេះ​ធ្វើ​ឱ្យ​គ្រួសារ​​អតីត​ខ្សែ​បម្រើ​ស្លាប ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឈិន ឈឿន ប្រឈម​នឹង​ការ​ចំណាយ​​​ច្រើនតែគ្មាន​ចំណូល។

រូបភាព៖ ព្រះខ័នរាជស្វាយរៀង

ឈិន ឈឿន បញ្ជាក់​ថា ៖«ទី​១​ពី​មុន​មាន​កម្មវិធី​ប្រកួត​ យើង​ឈ្នះអាច​មាន​ប៊ុននឺស​ចាយ​អ៊ីចឹង​ទៅ។ ក្រៅ​ពី​បាល់ទាត់ ការងារក្រៅផ្លូវការ ដូចសកម្មភាពគេហៅ​ថត​ស្ពត​​ ឬ​​ការងារអី​ផ្សេងៗ​ចឹង​​ ក៏អាច​រក​​កម្រៃ​​​ខ្លះៗតិច​តូច​​ដែរ....គ្រាន់បានផ្គត់ផ្គង់​គ្រួសារ​​​។ តែចាប់តាំង​ពី​កូរ៉ូណា​ផ្ទុះ​ខ្លាំង​មក​ ស្ងាត់ ​ខ្ញុំ​នៅ​តែ​ផ្ទះដែរ»។

ឈិន ឈឿន បានបង្ហើបនៅ​ដើម​ខែ​កក្កដាឆ្នាំ​២០២០ គេ​ថត​ស្ពតពី​របីដែរ​ និង​រក​ចំណូល​​បាន​ខ្លះៗ​​ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ប៉ុន្តែ​ចំណូល​មកពី​ប្រភព​នេះ ធ្លាក់ថមថយ​ទៅ​វិញឬគ្មាន​តែ​ម្ដង​ ក្រោយ​​​​ជំងឺ​កូវីដ​ផ្ទុះ​ឡើង​កាន់​ខ្លាំង។

ចំណែក​ប្រាក់​បៀវត្ស​​នៅ​​ព្រះខ័នរាជ​ស្វាយរៀង​វិញ អតីត​កីឡាករ​មាគម​កីឡា​បាល់ទាត់​ កង​យោធពល​ខេមរភូមិន្ទ ​ថា​កីឡាករ​ទាំង​អស់​ មិន​ត្រូវ​បាន​ក្លឹប​កាត់​ឡើយ។ បើនិយាយ​ពី​ការ​កាត់​ប្រាក់​ខែ គឺ​មាន​តែ​បឹងកេត​មួយ​ប៉ុណ្ណោះ ដែល​បាន​ប្រកាស​កាត់​ប្រាក់​ខែ​កីឡាករ និង​បុគ្គលិក។

បើទោះបី​ប៉ុន្មាន​សប្ដាហ៍​​មក​នេះ កម្ពុជា​មិន​ទាន់​មាន​ករណី​ឆ្លង​ថ្មី​ក៏​ពិត​មែន ប៉ុន្តែ​ក្រសួង​ក្រសួងសុខាភិបាល នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋផ្អាក​កម្មវិធី​ផ្សេងៗ រួម​ទាំង​ការរៀបចំកម្មវិធីមង្គលការ​ផង​ ដើម្បី​ការពារកុំឲ្យកើតមាន​រលកទី២ ដោយទុកពេលយ៉ាងតិច ២ ទៅ៣ខែទៀត ដើម្បីតាមដានសភាពការណ៍ជំងឺកូវីដ១៩នៅកម្ពុជា។

គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ រសួងសុខាភិបបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន ១២០នាក់ ដោយនៅសល់អ្នកជំងឺកូវីដ ២នាក់ទៀត កំពុងព្យាបាល៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី